អគ្គនាយក​ស៉ីម៉ាក់​៖​ ស្នេហាជាតិមាតុភូមិ​បូរណភាពទឹកដី​ ប្រជាជននិងជាតិសាសន៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហេង​ រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​១១​ ខែសីហា​ ឆ្នាំ​២០២៤នេះថា៖​ ស្នេហាជាតិមាតុភូមិ​បូរណភាពទឹកដី​ ប្រជាជននិងជាតិសាសន៍កម្ពុជា​..​.​ ក្នុងនាមជាជាតិសាស​ន៍នៃព្រះរាជាណាចក្រកម្ពុជានេះ​ ជាកត្តាសំខាន់ណាស់សម្រាប់ពលរដ្ឋគ្រប់ៗរូប!!

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានថ្លែងបន្តថា​ អ្វីដែលត្រូវយកចិត្តទុកដាក់​ត្រូវធ្វេីយ៉ាងណា​ កុំបណ្តោយឱ្យក្តីសេ្នហានេះបែរជាដុតកម្ទេចមាតុភូមិ​ បាត់បង់បូរណភាពទឹកដីនិងជាតិសាសន៍របស់ខ្លួន​ ដោយសារតែខ្វះគតិពិចារណានិងបង្កេីតការសង្ស័យលាបពណ៌ទៅលេីអ្វីៗដែលកំពុងបានការពារនិងលេីកតម្កេីងជាតិសាសន៍និងការពារបូរណភាពទឹកដី​ ដោយសារតែភាពងប់ងុលនៃប្រយោជន៍បុគ្គលខ្លួន​ និងក្រុមនិយមជ្រុលរបស់ខ្លួន។

ការសហការនិងការអភិវឌ្ឍតំបន់CLV ដេីម្បីផលប្រយោជន៍ពាណិជ្ជកម្ម​ ការតភ្ជាប់ទំនាក់ទំនង​ខាងសេដ្ឋកិច្ច​ សន្តិសុខ​ និងការអភិវឌ្ឍក្នុងតំបន់ដាច់ស្រយាល​ មិនមែនជាការដាក់ហ៊ុនបូរណភាពទឹកដីរួមគ្នាអ្វីនោះឡេីយ!។ កិច្ចសហប្រតិបត្តិការប្រហាក់ប្រហែលគ្នានេះក៏មាននៅតំបន់ជាច្រេីននៅលេីពិភពលោកយេីងនេះ​ ដូចជាកិច្ចសហប្រតិបតិ្តការ​តំបន់ត្រីកោណនៃប្រទេសបារាំង​ អាឡឺម៉ង់​ និងប្រទេសស្វីស….​ ជាដេីម។ យុទ្ធសាស្ត្រនេះ​ ជាទស្សនវិស័យការពារជាតិ​ ការពារបូរណភាពទឹកដី​ តាមរយៈការអភិវឌ្ឍតភ្ជាប់​ លេីកកម្ពស់លេីគ្រប់វិស័យប្រកបដោយសក្តានុពលដូចផ្ទៃក្នុងប្រទេស។

ចាស់បុរាណៗ​ បានលេីកយកនូវល្បេីក​ និងរឿងនិទានយ៉ាងច្រេីន​ ជាគតិដាស់តឿនសតិកូនចៅរបស់លោកឱ្យមានភាពវៃឆ្លាតនិងគិតគូរសុីជម្រៅមុននឹងជឿជាក់និងធ្វេីអ្វីមួយ​ ដូចជារឿង​ ពុទ្ធិសែននាងកង្សី​ មានវគ្គមួយបាននិទាន​ ពីតួរអង្គនាងពៅ​ ដែលស្រលាញ់ប្តីខ្លាំងណាស់​ តែបែរចាញ់បោកតាមការអូសទាញ​របស់គេ​ ដោយគេប្រាប់ថា​ បេីចង់បានប្តីមានសម្រស់កាន់តែស្រស់ស្អាតនិងស្រលាញ់ខ្លួនកាន់តែខ្លាំងថែមទៀតនោះ​ គប្បីលីងគ្រាប់គ្រួសឱ្យក្តៅ​ រួចជះឱ្យចំមុខប្តីរបស់ខ្លួន”! នាងពៅក៏ធ្វេីតាម​ ហេីយលទ្ធផលប្តីរបស់នាងក៏ត្រូវខ្វាក់ភ្នែកនិងឈឺចាប់”….​!។

អគ្គនាយកស៊ីម៉ាក់​ បានថ្លែង​ឱ្យ​ដឹង​ទៀត​ថា​ ករណីCLV នេះ​ មានបងប្អូនកូនក្មួយខ្លះ​ កំពុងតែខ្វះការពិចារណាលង់លក់ចាញ់កលការបោកប្រាស់ដោយបុគ្គលជ្រុលនិយម​ ដែលយកបញ្ហាការតំបន់អភិវឌ្ឍន៍CLV ជាមូលដ្ឋានបង្កេីតជាក្តីឈឺចាប់ចងកំហឹងនិងប្រឆាំងពូជសាសន៍យួន​ ដោយតាំងខ្លួនជាអ្នកសេហ្នាជាតិនិងការពារបូរណភាពទឹកដី​ ដោយការភ័យខ្លាចបាត់បង់បូរណភាពទឹកដី!! សូមបងប្អូនកូនក្មួយ​ ឆ្លៀតពេលស្វែងរកឯកសារគតិយុត្តិពាក់ពន្ធ័កិច្ចព្រមព្រៀងCLV និងធ្វេីដំណេីរទៅបណ្តាលខេត្តទាំង៤នោះ​ តេីមានការបាត់បង់អធិបតេយ្យភាព​ បូរណភាពទឹកដី​ យុត្ថាធិការនិងការគ្រប់គ្រងដែនដីទាំងនេះដែរឬទេ?!! ពិនិត្យគិតគូរ​ឱ្យជាក់ច្បាស់​ ទេីបមិនស្តាយក្រោយ!!

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print