ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ព្រឹកនេះ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កម្លាំងរបស់លោកបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣២នាក់ ក្នុងនោះមានស្រី៨នាក់ ដែលមករកស៊ីស្នាក់នៅគ្មានលិខិតឆ្លងដែន ជាអ្នកដើរលក់ឆ្នោត លក់កាហ្វេ កាត់សក់ជាដើម នៅចំណុចសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
...
លោកបន្តថា ជនជាតិវៀតណាមទាំងអស់នេះនឹងត្រូវនាំខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕
...
ដោយ៖ ស ដារ៉ា