នារីម្នាក់សន្លប់បាត់បង់ស្មារតីបន្ទាប់ពីទទួលរងការរំលោភយ៉ាងព្រៃផ្សៃពីយុវជន៣នាក់ក្នុងចំណោមបក្ខពួក៥នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ នារីម្នាក់បានសន្លប់បាត់បង់ស្មារតី បន្ទាប់ពីទទួលរងការចាប់រំលោភយ៉ាងព្រៃផ្សៃពីសំណាក់យុវជន៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ ។

...

ករណីល្បួងយកទៅរំលោភបូកនេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចចម្ការស្វាយមួយកន្លែង មានទីតាំងខាងត្បូងព្រែកវត្តខ្ពប ទល់មុខវត្តខ្ពប ចម្ងាយប្រហែល៥០០ម៉ែត្រពីផ្លូវជាតិលេខ១១០ ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ចំពោះជនល្មើសទាំង៥នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចេញល្បាតចាប់ខ្លួនបានរួមជាមួយវត្ថុតាង ស្រោមអនាម័យមិនទាន់ប្រើមួយ ជារបស់ជនល្មើសឈ្មោះ ឆ្លូញ, ម៉ូតូជិះធ្វើសកម្មភាព២គ្រឿងម៉ាក ស៊ុយហ្ស៊ូគីនិច ពណ៌ស គ្មានស្លាកលេខ និងម៉ាកហុងដាគុបមូល ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល 1O9258 បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ចំណែកឯនារីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំតាលន់ ស្រុកស្អាង ។

អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនល្មើសទី១-ឈ្មោះ រ៉េត រដ្ឋា ហៅមោឃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី២-ឈ្មោះ សុភាព ឆ្លូញ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី៣-ឈ្មោះ កែវ ឆ្លាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី៤-ឈ្មោះ យ៉ុង យុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី៥-ឈ្មោះ ធី លាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនល្មើសទាំង៥នាក់មានទីលំនៅភូមិរកាលើឃុំខ្ពប ស្រុកស្អាង ចំណែកឯនារីរងគ្រោះឈ្មោះ ឡ.ច.ដ អាយុ២២ឆ្នាំ ជនជាតិខ្មែរ  មុខរបរកម្មការីនីរោងចក្រកាត់ដេរ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុប្រមាណមួយខែជនល្មើសឈ្មោះ រ៉េត រដ្ឋា បានស្គាល់គ្នាជាមួយនារីរងគ្រោះ និងណាត់ជួបគ្នាជាច្រើនលើកច្រើនសារ ។ លុះមកដល់ថ្ងៃទី០១ ខែសីហា ជនល្មើសឈ្មោះ រ៉េត រដ្ឋា និងបក្ខពួកខាងលើនេះមានសភាពស្រវឹងស្រានឹកចង់រួមភេទទាំងអស់គ្នា ទើបជនល្មើសឈ្មោះ រដ្ឋា ខលទូរស័ព្ទទៅនារីរងគ្រោះឲ្យឆ្លងទូកដរពីផ្ទះនៅឯឃុំកោះខែល មកឃុំខ្ពប ។  ពេលនារីរងគ្រោះឆ្លងទូកដរកោះខែលមកដល់ត្រើយម្ខាងជនល្មើសឈ្មោះ រដ្ឋា និងឈ្មោះ កែវ ឆ្លាត ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ទៅទទួលនារីរងគ្រោះដឹកឆ្ពោះទៅក្នុងបរិវេណសាលាអនុវិទ្យាល័យខ្ពប ក្នុងគោលបំណងល្បួងនារីរងគ្រោះរំលោភបូកនៅទីនោះ តែដោយសារមានប្រជាពលរដ្ឋជិតខាងសាលាចុចពិលបំភ្លឺមើល ទើបក្រុមជនល្មើសដឹកនារីរងគ្រោះយកទៅក្នុងចម្ការស្វាយចំណុចកើតហេតុ ។ ពេលទៅដល់ជនល្មើសឈ្មោះ រ៉េត រដ្ឋា បានឲ្យនារីរងគ្រោះដេកស្រាតនៅលើដីរួចធ្វើសកម្មភាពរំលោភមុនគេរហូតបានសម្រេច ទើបឲ្យជនល្មើសឈ្មោះ កែវ ឆ្លាត បន្តរហូតបានសម្រេចជាលើកទី២ ខណៈជនល្មើសឈ្មោះ សុភាព ឆ្លួញ រំលោភជាលើកទី៣នារីរងគ្រោះក៏សន្លប់បាត់បង់ស្មារតី ។

បន្ទាប់ពីឃើញនារីរងគ្រោះសន្លប់ក្រុមជនល្មើសបានដឹកនារីរងគ្រោះក្នុងគោលបំណងយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ខណៈនោះក៏បានជួបជាមួយកម្លាំងនគរបាលស្រុកស្អាងចេញល្បាតតាមដងផ្លូវ ។ សមត្ថកិច្ចបានហៅធ្វើការសាកសួរ រហូតឈានដល់ឃាត់ខ្លួនជនល្មើសទាំង៥នាក់បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

4

1

2

3

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print