អគ្គនាយកស៊ីម៉ាក់​៖​ ការពង្រឹងភាពម្ចាស់ការ​លេីសមត្ថភាពខែ្មរធ្វេីបាន! បច្ចុប្បន្ននេះអង្គភាពសុីម៉ាក់​ អាចបង្កាត់ពូជសុនខ​ ជ្រេីសរេីសហ្វឹកហ្វឺ​ន

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ (CMA) បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​១២​ ខែសីហា​ ឆ្នាំ​២០២៤នេះថា៖​ ការពង្រឹងភាពម្ចាស់ការ​លេីសមត្ថភាពខែ្មរធ្វេីបាន! បច្ចុប្បន្ននេះអង្គភាពសុីម៉ាក់​ អាចបង្កាត់ពូជសុនខ​ ជ្រេីសរេីសហ្វឹកហ្វឺ​នសុនខ​ អ្នកកាន់សុនខច្រេីនជំនាញដូចជាសុនខ​ហិតមីន​ សុនខហិតអាវុធជាតិផ្ទុះ​ សុនខសន្តិសុខ​ និងសុនខប្រឆាំងគ្រឿងញៀន…..ជាដេីម! ។

គួររម្លឹកថា​ កាលពីនៅដើមឆ្នាំ២០២៤នេះ​ អគ្គនាយកស៊ីម៉ាក់​ បាន«អបអរសាទរអ្នកបន្តវេនសុនខហិតមីន »​ ខណៈ​មេសុនខចំនួន២ក្បាល​ បានកើតកូនសុនខចំនួន១៧ក្បាល ​ជាមួយសុខភាពល្អ​ ដោយមានការជួយគ្រប់គ្រងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីបសុពេទ្យ។

ជាក់ស្ដែង​លោក​ ហេង​ រតនា​ បានបញ្ជាក់លើហ្វេសប៊ុក កាលពីថ្ងៃទី២ មករាកន្លងទៅនេះថា៖«កូនសត្វសុនខ ដែលទើបនឹងកើតនេះ នឹងក្លាយជាអ្នកបន្តវេនសុនខហិតមីន។ យើងនឹងជ្រើសរើសសុនខទាំងនោះ ដោយឆ្លងកាត់តាមការហ្វឹកហ្វឺន ប៉ុន្តែមិនដឹងថា សុនខប៉ុន្មានក្បាលនឹងជាប់នោះឡើយ ព្រោះបច្ចុប្បន្នសុនខទាំងនោះនៅតូចៗឡើយ។ បន្ទាប់ពីទទួលបានការហ្វឹកហ្វឺន រយៈពេល ៦ទៅ៧ខែ យើងនឹងយកវាទៅតេស្តសាកល្បង»។

លោកអគ្គនាយក​រូបនេះ​ បានបន្ថែមថា​ នឹងមានសុនខ៤ក្បាលទៀត ត្រៀមកើតកូន ដែលអាចក្លាយអ្នកបន្តវេនហិតមីនទៀត។ «នេះជាការប្រែប្រួល ក្នុងការពង្រឹងភាពជាម្ចាស់ នៃការបង្កាត់ ជំនាញវិជ្ជាជីវៈដោយមិនពឹងផ្អែកលើអ្នកជំនាញបរទេសទៀតនោះទេ។ នេះជាមោទកភាពមួយ និងជាផ្នែកមួយក្នុងការកាត់បន្ថែមកការចំណាយដ៏ច្រើន លើការបំពាក់សម្ភារៈបច្ចេកទេស ជំនាញកំចាត់មីន បោសសម្អាតសំណល់ជាតិផ្ទុះនៅក្នុងប្រទេស»។

ដើម្បីក្លាយជាអ្នកជំនាញហិតមីន សត្វសុនខ ត្រូវហ្វឹកហាត់ថ្នាក់ចំណេះដឹងមូលដ្ឋានរយៈពេល ៦ទៅ៩ខែ។ ក្រោយមក សុនខទាំងនោះ ត្រូវហាត់ជំនាញបច្ចេកទេស ពី៣ ខែទៅ៦ បន្តទៀត។

...

លោកអគ្គនាយក​ស៉ីម៉ាក់​ បានបន្តថា​ ការជ្រើសរើសពូជសត្វសុនខនៅកម្ពុជា ដើម្បីហ្វឹកហ្វឺន គឺមានភាពធន់ល្អ បើប្រៀបធៀបនឹងពូជសុនខ នាំចូលពីបរទេស។​ ដោយឡែក ពូជសត្វសុនខ ដែលនាំចូលមួយចំនួននោះ ក៏វិវត្តខ្លួនបានយ៉ាងល្អប្រសើរដូចគ្នា។ នាពេលបច្ចុប្បន្ន សត្វសុនខ ដែលមានជំនាញហិតមីន​ មានជាង ៣០០ក្បាល៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print