លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បើខ្មែរនៅក្រៅប្រទេសពូកែធ្វើបាតុកម្មស្នើធ្វើ១ខែជាប់គ្នាទៅ = បើមិនអត់ការងារធ្វើភ្នាល់?
២- ការធ្វើបាតុកម្មប្រឆាំងនៅក្រៅប្រទេសគឺបម្រើនយោបាយជ្រុលនិយមរបស់ក្រុមឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ = ក្រុមឧទ្ទាមក្រៅច្បាប់ខឹងសម្បារខ្លាំងណាស់ដែលពួកវាមិនអាចប្រគល់ទឹកដី៤ខេត្តទៅឲ្យយួនដេកាកុកសដើម្បីកាន់កាប់ប្រើប្រាស់ប្រឆាំងវៀតណាមបាន = អញ្ចឹងមានតែញុះញង់ប្រឆាំងការអភិវឌ្ឍន៍នៅតំបន់នេះកុំឲ្យរីកចម្រើនបាន។
៣- នៅក្នុងសង្គមកម្ពុជាប្រជាធិបតេយ្យសេរីរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្តាប់យោបល់ប្រជាជនភាគច្រើននៅក្នុងប្រទេសដែលគាំទ្រការអភិវឌ្ឍន៍តំបន់ត្រីកោណ = ចំណែកអ្នកនៅក្រៅប្រទេសគ្រាន់តែជាសម្លេងភាគតិចប៉ុណ្ណោះមិនអាចឲ្យរាជរដ្ឋាភិបាលយកតាមទេ។
៤- បើចង់ក្លាហានក្លាហាននៅក្រៅប្រទេសទៅ = តែកុំមកក្លាហានខុសច្បាប់នៅក្នុងប្រទេសឲ្យសោះ?
៥- ខ្មែរនៅក្រៅប្រទេសជាក្រពើបានផឹកទឹកហើយមិនស្គាល់ប្រភព បានរួចរស់ជីវិតហើយមិនដឹងកំណើត = អាងបានចេញទៅក្រៅប្រទេសបែរជាឆ្កួតនឹងសេរីភាពដាច់បង្ហៀរ?
៦- ខ្មែររួបរួមខ្មែររឹងមាំ ខ្មែរគង់វង្ស = ខ្មែរបែកបាក់ ខ្មែរអន្តរាយ ខ្មែរនឹងខាតបង់។ ក្រុមឧទ្ទាមក្រៅច្បាប់ជាអ្នកបំបែកបំបាក់ខ្មែរ ចង់ឲ្យខ្មែររលាយ។
៧- សៅ រ៉ាស៊ី នៅប្រទេសញូវហ្ស៊ីឡែនគម្រាមរាជរដ្ឋាភិបាលកម្ពុជា = តើ សៅ រ៉ាស៊ី មានលទ្ធភាពអីអាចបំផ្លាញកម្ពុជាបាន?
៨- ការចេញចូលរវាងប្រទេសកម្ពុជានិងវៀតណាម = មានលក្ខណៈស្មើភាពគ្នាក្នុងនាមជាប្រទេសមានឯករាជ្យនិងអធិបតេយ្យដូចគ្នា។
៩- ក្នុងការប្រកួតប្រជែងការបោះឆ្នោតគណបក្សណាក៏ព្រួយបារម្ភខ្លាចចាញ់ដែរ = មានតែបក្សប្រឆាំងទេដែលមិនគិតអាងតែធ្វើបាតុកម្មឡាំប៉ាតែប៉ុណ្ណោះ?
១០- កែម ឡី លើកឧទ្ទាហរណ៍តែគណបក្សប្រជាជនកម្ពុជាចាញ់ = ត្រង់គណបក្សប្រជាជនកម្ពុជាមានស្នាដៃ មានគុណសម្បត្តិមិននិយាយទេ? ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print