ទទួលជួបសម្តែងការគួរសមជាមួយ ប្រធានការិយាល័យតំណាង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញ ដែលទើបតែងតាំងថ្មី

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤​ បានអនុញ្ញាតជូនគណៈប្រតិភូការិយាល័យតំណាង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅរាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី Haruta Marisa ប្រធានការិយាល័យJETRO ដែលទើបបញ្ចប់បេសកកម្មការងារនៅកម្ពុជា និង លោក Wakabayashi Kohei ប្រធានការិយាល័យJETRO ដែលទើបទទួលបានការតែងតាំងថ្មី ចូលជួបសម្តែងការគួរសម។

ក្នុងជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបានសម្តែងនូវការស្វាគមន៍ចំពោះ លោកប្រធានការិយាល័យJETRO ដែលទើបទទួលបានការតែងតាំងថ្មី ព្រមទាំងលើកទឹកចិត្តឱ្យបន្តបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត រវាងកម្ពុជានិងជប៉ុន ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print