ខេត្តស្ទឹងត្រែង ៖ ញត្តិគាំទ្រ
សារសម្លេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង សូមបញ្ជាក់ជំហរគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមអំពីកិ សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ដល់ជនរួមជាតិ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ តាមរយៈសារសំឡេងនេះដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានធ្វើការពន្យល់ដោយផ្ទាល់ ដល់ក្រុមយុវជនមួយចំនួន ដែលកំពុងបំផុសចលនាប្រឆាំងនឹងការអភិវឌ្ឍ និងជំរុញការចេញមកធ្វើបាតុកម្ម។ ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការ បោះឆ្នោត គឺជាទង្វើបំពានច្បាប់ធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រឆាំង ឆន្ទៈពលរដ្ឋ និងមានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាព ដែលឥស្សរជនថ្នាក់ដឹកនាំកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៍ឯក និងជាប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ និងយុទ្ធជន យុទ្ធនារីកម្ពុជាជាច្រើនរូប បានយកសាច់ស្រស់ឈាមស្រស់ទៅប្តូរ ក្នុងការនាំមកនូវ សន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ។
ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ សូមប្រកាស ថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយណា ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ នៅក្រៅប្រទេស ដូចជាគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់តាមគ្រប់រូបភាពដល់សាធារណៈមតិ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាការពារឱ្យ ខាងតែបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ភាពសុខសាន្តជូនដល់ ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមគាំទ្ររាល់វិធានការរបស់រាជរដ្ឋាភិបាល ដែលបានចាប់ឃាត់ខ្លួនពួកឧទ្ទាម ក្រៅច្បាប់មួយចំនួនរួចបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ហើយសំណូមពរឱ្យរាជរដ្ឋាភិបាលបន្តស្វែងរក និងកំណត់ឱ្យបានគ្រប់ឧក្រិដ្ឋជន ពួកប្រតិកិរិយា និងជនក្បត់ជាតិទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដោយពុំមានការលើកលែង ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕