ក្រសួងការបរទេសកម្ពុជា​ និងទូតអង់គ្លេស ចែករំលែកនូវទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម

ចែករំលែក៖

ភ្នំពេញ៖​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅរសៀល​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៩ ខែសីហាថ្មីៗនេះ​ បានទទួលជួបសម្តែងការគួរសមរបស់ លោក ដូមីនីក វីលៀមស៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះការរីកចម្រើនយ៉ាងខ្លាំងនៃទំនាក់ទំនងរវាងកម្ពុជា និងអង់គ្លេស ក្នុងវិស័យនានាជាច្រើននៃកិច្ចសហប្រតិបត្តិការ។

លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរការបើកសម្ពោធសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ដែលនឹងជួយលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត និងបានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់ចក្រភពអង់គ្លេសសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្ររបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អង់គ្លេស។

...

ជាកិច្ចឆ្លើយតប លោក ដូមីនីក វីលៀមស៍ បានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ពាណិជ្ជកម្ម ការពារជាតិ និងវិស័យនានាបន្ថែមទៀត។ ក្នុងឱកាសជំនួបនេះដែរ ភាគីទាំងពីរក៏បានចែករំលែកនូវទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print