ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ​ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទជាក្មេងទំនើងចំនួន ០៨នាក់​ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ នៅរសៀល​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជំរាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខៈ ៤២០ ចុះថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៤ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខៈ១៣៨៧ អ.យ/២០២៤ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ របស់ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដែលមានជនត្រូវចោទចំនួន ០៨នាក់ គឺ៖ ១.ឈ្មោះ ឈរ វីធី ភេទប្រុស អាយុ១៦ឆ្នាំ (ឃុំខ្លួន), ២.ឈ្មោះ ដេត ឧត្តុង្គ ភេទប្រុស អាយុ១៥ឆ្នាំ (ឃុំខ្លួន), ៣.ឈ្មោះ ធឿន ភ័ណ្ឌ ភេទប្រុស អាយុ១៦ឆ្នាំ (ឃុំខ្លួន), ៤.ឈ្មោះ ទៀង ផាយុ ភេទប្រុស អាយុ១៤ឆ្នាំ (ឃុំខ្លួន), ៥.ឈ្មោះ ទៀង ផាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ (ឃុំខ្លួន), ៦.ឈ្មោះ មុត ថៃរ៉ង ភេទ ប្រុស អាយុ១៨ឆ្នាំ (ឃុំខ្លួន), ៧.ឈ្មោះ រ៉ា ណារិន ភេទប្រុស អាយុ១៦ឆ្នាំ(ឃុំខ្លួន), ៨.ឈ្មោះ សួន ឌីម៉ង់ ភេទប្រុស អាយុ១៦ឆ្នាំ (ឃុំខ្លួន) ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមា ២១៨ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ សូមបញ្ជាក់បន្ថែមទៀតផងថា ចំពោះករណីខាងលើនេះ បង្កឡើងដោយជនត្រូវចោទ ខាងលើបានប្រដាប់ដោយកាំបិតប៉័ងតោចំនួន ០១ ដើម ហើយបានធ្វើសកម្មភាពកាប់លើជនរងគ្រោះបណ្តាលឱ្យរបួសធ្ងន់ធ្ងរ និង បណ្តាលឱ្យម៉ូតូរបស់ជនរងគ្រោះរេចង្កូតធ្លាក់ពីលើផ្លូវ។ ក្រោយពីកើតហេតុរួចជនត្រូវចោទទាំងអស់បានរត់គេចខ្លួនតែម្តង។

បន្ទាប់ពីបានស្តាប់ចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ ជ្រុងជ្រោយរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ០៨នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បី បន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

...

ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តុលាការបាននិងកំពុងអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print