រយៈពេល ៧ខែ ឆ្នាំ២០២៤ទំហំពាណិជ្ជកម្ម កម្ពុជា- វៀតណាម ឈានដល់ ៤,៦ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំចេញទំនិញទៅកាន់ទី ផ្សារវៀតណាមប្រមាណជាជាង ២,២ពាន់លាន ដុល្លារ ខណៈដែលការនាំចូលប្រមាណជា ២,៤ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៧ខែ ឆ្នាំ២០២៤ ដែលនាំឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើង ២៣.៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបានទឹកប្រាក់ ២,២ពាន់លានដុល្លារ កើនឡើង ៣៧.៧ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ចំនួន ២,៤ពាន់លានដុល្លារ កើនជាង ១២.៩ភាគរយ។

ប្រភពដដែល បានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់ បន្សំដែលធ្វើឡើងពីក្រណាត់, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​,​ សម្លៀកបំពាក់និងគ្រឿងបន្ទាប់បន្សំនៃសម្លៀក បំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។

សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពីអយស្ម័យ យាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។

...

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៧ខែនេះ សម្រាប់ការ នាំចេញសរុបទៅកាន់ទីផ្សារ អន្តរជាតិមានចំនួន ១៤,៧ពាន់លានដុល្លារ កើនឡើង ១៤ភាគរយ ដោយក្នុងនោះ សហរដ្ឋអាមេរិកមានតម្លៃជាង ៥,៥ពាន់លានដុល្លារ កើន ៦.៤ភាគរយ, ចិនមានតម្លៃជាង ៩៧៥លានដុល្លារ កើនឡើង ១៩.៧ភាគរយ, និងជប៉ុនមានតម្លៃជាង ៧៦៤លានដុល្លារ កើនឡើង១៦.៧ភាគរយ រួមនឹងទីផ្សារផ្សេងទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print