សហភាពសហព័ន្ធយុវជនកម្ពុជា មានបុព្វហេតុរបស់ខ្លួន ដោយបុព្វហេតុមួយនោះគឺ ការប្រមូលផ្តុំមនុស្ស អោយមករួបរួមគ្នា ដោយផ្តោតលើភាពដូចគ្នា ជាជាងការប្រកាន់គ្នាចំពោះភាពដោយឡែក ស្របតាមស្មារតីខ្មែរតែមួយ ដើម្បីប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល

ចែករំលែក៖

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា (ស.ស.យ.ក.) មានបុព្វហេតុរបស់ខ្លួន ដោយបុព្វហេតុមួយនោះគឺ ការប្រមូលផ្តុំមនុស្ស អោយមករួបរួមគ្នា ដោយផ្តោតលើភាពដូចគ្នា ជាជាងការប្រកាន់គ្នាចំពោះភាពដោយឡែក ស្របតាមស្មារតីខ្មែរតែមួយ ដើម្បីប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល។

សហភាពសហព័ន្ធយុវជនកម្ពុជា បេសសកម្ម ស.ស.យ.ក. កន្លងមកគឺជាការលះបង់កម្លាំងកាយចិត្ត ពេលវេលា បញ្ញាញាណ របស់សមាជិក សមាជិកា ដោយដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក ហើយមករួមគ្នា ដើម្បីដាក់បុព្វហេតុរួមជាធំមួយសម្រាប់ជាតិ និងមាតុភូមិ។ ជាក់ស្តែង កម្មវិធី និងសកម្មភាពដែលស.ស.យ.ក. បានគិតគូរ និងធ្លាប់បានធ្វើកន្លងមក គឺតែងតែមានគោលបំណងលើកទឹកចិត្តអោយមានការចូលរួមពីសំណាក់មនុស្សដែលមកពីកន្លែងផ្សេងគ្នា ការងារខុសគ្នា មានឱកាសអាចមករួបរួមគ្នា បង្កើតភាពស្និតស្នាល ស្របតាមបេសសកម្ម និងបុព្វហេតុរួម ដោយផ្សារភ្ជាប់ជាមួយស្មារតី និងបេះដូងក្នុងនាមជាខ្មែរតែមួយ ដើម្បីសម្រេចបាននូវសមិទ្ធផលដែលផ្តល់ជាវិជ្ជមានដល់សង្គមជាតិ ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ធ្លាប់មានប្រសាសន៍ថា ៖ “អ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់”

លោកថា ៖ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំធាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌ តំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ – វៀតណាម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុង ពេលនោះ។ ដូចអ្វីដែលយើងទាំងអស់ បាន ទទួល ស្តាប់ នូវ ការ បកស្រាយ និងពន្យល់ អំពី ប្រវត្តិ ដំណាក់កាល និង មូលដ្ឋាន នៃការគិតគូរ លើ ទិដ្ឋភាព សេដ្ឋកិច្ច សង្គម និងនយោបាយ នៃ ការ បង្កើតក្របខ័ណ្ឌសហប្រតិបត្តិការ សម្រាប់ ជា ឧត្តមប្រយោជន៍ដល់ តំបន់ សហគមន៍ ប្រជាពលរដ្ឋដែល រស់ នៅក្នុង តំបន់ នោះ ។ ការ ប្រែមុខមាត់ តាមរយៈ ការអភិវឌ្ឍ និង គម្រោងវិនិយោគ នានា ដែល បាន លេច ជា រូប រាង ជាបន្ត បន្ទាប់ គឺជាភស្តុតាង ដែល មិន អាច ប្រកែក បាន អំពីផល ជាក់ ស្តែង ដែល ប្រជាពលរដ្ឋ ទាំង ក្នុង បណ្តា ខេត្ត ក្នុង តំបន់ សហប្រតិបត្តិការ និង ប្រជាពលរដ្ឋ ទូទៅ បាន និង កំពុង ទទួល បាន ។

លោកលើកថា ៖ ការ ប៉ុនប៉ង បំភ្លៃ បំភ័ន្ត ក្នុង ចេតនា បង្ខូចកិត្តិយស និងការពិត នៃកិច្ចការ របស់ រាជរដ្ឋាភិបាល គឺជាទង្វើដ៏គួរឱ្យ ស្អប់ខ្ពើម ដែល សង្គមមិន គួរ អត់ ឱនឱ្យ ហើយ អ្នក ប្រព្រឹត្តត្រូវ ទទួល ខុសត្រូវ ចំពោះ មុខ ច្បាប់ ចំពោះ អំពើ ញុះ ញង់ របស់ ខ្លួន ។

លោកបន្តថា ៖ ខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនជនរួមជាតិទាំងអស់ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាតោងដឹងថា គ្មាននរណាស្រលាញ់កម្ពុជា ជាងអ្នកដែលបានរួមសុខរួមទុក្ខជាមួយគ្នាចាប់តាំងពីគ្រាដ៏លំបាកបំផុត និងបានកសាងអ្វីៗទាំងអស់ចេញពីបាតដៃទទេនោះទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print