សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនមានជនបរទេស «ចេញ-ចូលដោយសេរី» មែន នោះច្បាស់ជាអ្នកវិភាគមួយចំនួន លើកយកមកវាយប្រហារមិនខាន

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការចេញ-ចូលរបស់ប្រជាជននៅក្នុងតំបន់ត្រីកោណទាំង៣ប្រទេស ត្រូវអនុវត្តន៍តាមច្បាប់ដែលបានឯកភាពគ្នា។ បើសិនចង់ចូលមកប្រទេសកម្ពុជា ត្រូវសុំលិខិតឆ្លងកាត់ធ្វើដំណើរ និងមានរយៈពេលកំណត់ច្បាស់លាស់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ក្រសួងពាណិជ្ជកម្ម បានបញ្ចេញឯកសារស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម DTA ដោយគ្មានការលាក់លៀមឡើយ ហើយក៏គ្មានចំណុចណាដែលចែងថា «ចេញ-ចូលដោយសេរី» នោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ បើសិនជា ឯកសារនោះ មានការចែងថាចេញចូលដោយសេរីមែន ច្បាស់ជាអ្នកវិភាគមួយចំនួននោះ លើកយកមកវាយប្រហារហើយ មិនមែននៅស្ងៀមនោះទេ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ៖ ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រជាពលរដ្ឋទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម គឺមានតែរាជរដ្ឋាភិបាល ខិតអភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធតែម្តង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ និងសាធារណជន សូមរួមគ្នាអភិវឌ្ឍនៅតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងការរីកចម្រើន ព្រមទាំង ដើម្បីលុបបំបាត់ការមន្ទិលសង្ស័យផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណានាពេលខាងមុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print