សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ញើសារលិខិតជូនពរ គោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួប៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ
គោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយជ័យមង្គលនៃពិធីខួបកំណើតរបស់ សម្តេចកិត្តិសង្គហបណ្ឌិត គម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ក្នុងមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងសូមជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតី ភ្លឺថ្លាវាងវៃ និងចម្រើនជន្មាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគោរពអបអរសាទរ និងស្ញប់ស្ញែងចំពោះវីរភាព សម្តេចកិត្តិសង្គហបណ្ឌិត ដែលតែងតែបានខិតខំបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លា ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន សំដៅអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើន ជឿនលឿន ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវពុទ្ធពរទាំង បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចកិត្តិសង្គហបណ្ឌិត ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងភរិយា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print