ត្រីចម្រុះជាង២០០គីឡូក្រាម បានចាក់ចូលទឹកបឹងទន្លេសាបវិញ ក្នុងការបង្រ្កាបបទល្មើសនេសាទរយៈពេល៣ថ្ងៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានវត្តមានលោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ខូយ រីដា អភិបាលនៃអភិបាលខេត្តពោធិ៍សាត់ បានសហការចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ រយៈពេល៣ថ្ងៃជាប់ៗគ្នាក្នុងរដូវបិតនេសាទ ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង រិបអូសឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល និងចាក់លែងត្រីចំរុះល្អិតៗចូលក្នុងទឹកបឹងទន្លេសាប់វិញជាង២០០គីឡូក្រាមផងដែរ នេះបើតាមការបញ្ជាក់ពីលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នេះ ។

លោក នាយផ្នែករដ្ឋបាលជលផលក្រគរ ឲ្យដឹងទៀតថា លទ្ធផលកម្លាំងសហការសម្រេចបាន នៅចំណុចចំណងក្របី រហូតដល់ភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ១ករណី របាំងសាច់អួនក្រឡាល្អិតចំនួន៤ខ្សែ ស្មើនឹងប្រវែងប្រមាណ២១៦០ម៉ែត្រ ក្បាល(បរ)ចំនួន០៦ខ្សែ ចាក់លែងត្រីចម្រុះល្អិតៗចូលបឹងធម្មជាតិ(ទន្លេសាប)វិញចំនួន៤០គីឡូក្រាម បង្គោលចំនួន៤៥០ដើម ។

លោក បញ្ជាក់ទៀតថា ចំណុចចំណងក្របីដដែល រហូតដល់ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ១ករណីទៀត ដោយរុះរើរបាំងស្បៃមុងខុសប្រវែង និងក្រឡាចំនួន០៤ខ្សែ ស្មើនឹងប្រវែងប្រមាណ៧៥០ម៉ែត្រ ក្បាល(បរ និងលូកងស្បៃមុង)ចំនួន៤គ្រឿង បង្គោលចំនួន៦៤០ដើម ចាក់លែងកូនត្រីប្រាចំនួន១០០គីឡូក្រាម និងត្រីចម្រុះចំនួន២០គីឡូក្រាមថែមទៀត ក្នុងកម្លាំងទទួលបទបញ្ជាឲ្យរិតបន្ទឹងនៅចំណុចដដែល ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

...

លោក ភុន សុវណ្ណា បញ្ជាក់បន្ថែមទៀតថា កម្លាំងសហការ ខេត្តកំពង់ឆ្នាំ ខេត្តកំពង់ធំ និងខេត្តពោធិ៍សា សរុបប្រមាណជិត៤០នាក់ មធ្យោបាយដោយកាណូតចំនួន០៧គ្រឿង ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាប នៅចំណុចប្រឡាយតាពេជ្រ រហូតដល់ចំណុចកំពុងស្ទឹង ស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈស្ថានភាពកម្ពស់ទឹក នៅស្ថានីយ៍ជលសាស្រ្តបឹងទន្លេសាប(កំពង់លួង)មាន៤.២៩ម៉ែត្រ ១ករណីទៀត លទ្ធផល សម្រេចបាន របាំងស្បៃមុងចំនួន០៥ខ្សែ ស្មើនឹងប្រវែង១២៥០ម៉ែត្រ បង្គោលចម្រឹងចំនួន២៣០ដើម លូកងស្បៃមុងចំនួន១២មាត់ និងចាក់លែងត្រីចម្រុះល្អិតៗចំនួន៤៥គីឡូក្រាមថែមទៀត ៕ ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print