ខេត្តកំពង់ធំ៖ ដោយអនុវត្តយោងតាមបទបញ្ជា របស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានដាក់ចេញនូវផែនការយ៉ាងតឹងរ៉ឹងបំផុត ដល់ថ្នាក់ដឹកនាំតាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលទាំង០៩ ក្រុង-ស្រុក ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវអនុវត្តវិធានការជំនាញ បង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះបទល្មើសនានា ជាពិសេសបទល្មើស ដែលបង្ករឡើងដោយក្មេងទំនើង ដើម្បីធានា រក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
លោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងប្រចាំការ គោលដៅងាយរងគ្រោះ កាលពីយប់ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២៤ វេលាម៉ោង ២០និង ១០នាទី នៅចំណុចមុខ ខ្លោងទ្វារវត្ត ជីនិត ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ល្បាតឃើញ ក្មេងទំនើងមួយក្រុម ត្រួតពិនិត្យឃើញវត្ថុតាងដាវ ០១ ដើម ដុំថ្ម ០១ ដុំ និងម៉ូតូ ០១គ្រឿង C125 ពណ៌ខ្មៅសេរី ២០១៤ ផ្លាកលេខ កំពង់ធំ 1F -7249 និងឃាត់ខ្លួនបាន ០៧ នាក់៖
១.ឈ្មោះ ម៉ៅ នីសា ភេទ ប្រុស អាយុ ១៧ ឆ្នាំ នៅភូមិ ចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
២.ឈ្មោះ រ៉ន់ បូរី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិ សុីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
៣.ឈ្មោះ លួន ណែត ហៅឆែប ភេទ ប្រុស អាយុ ១៨ ឆ្នាំ ភូមិ ចំបក់ជ្រុំ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
៤.ឈ្មោះ ឆុង ឈី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ភូមិ ចំបក់ជ្រុំ ស្រុក សន្ទុក ខេត្តកំពង់ធំ ។
៥.ឈ្មោះ ហេង ពៅ ភេទ ប្រុស អាយុ ១៤ ឆ្នាំ ភូមិ ចំបក់ជ្រុំ ស្រុក សន្ទុក ខេត្តកំពង់ធំ ។
៦.ឈ្មោះ ថិន សីហា ភេទ ប្រុស អាយុ ១៦ឆ្នាំ នៅភូមិ ចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
៧.ឈ្មោះ ចក់ ជឿន ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិស៉ីវុត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកស្នងការរង បានបញ្ជាក់ថា ករណីខាងលើ កម្លាំងនគរបាលជំនាញ បានបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖តារា