ការប្តេជ្ញារបស់ចិនក្នុងការលើកកម្ពស់អេកូឡូស៊ីរួមចំណែកដល់ការកសាងសហគមន៍វាសនារួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ គឺជាខួប១ឆ្នាំ ដែលសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានកំណត់ថាជា «ទិវាជាតិអេកូឡូស៊ី»។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេលើពិភពលោក ប្រទេសចិនតែងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញវិធានការនានាជាច្រើន ក្នុងការអភិរក្សជីវសាស្ត្រចម្រុះ និងការអភិវឌ្ឍបៃតង ដែលក្នុងនោះរួមមាន “គំនិតផ្តួចផ្តើមប្រទេសចិនដ៏ស្រស់ស្អាត”។ ការបង្កើតទិវាជាតិអេកូឡូស៊ីនេះ មិនត្រឹមតែបានចាក់បញ្ចូលកម្លាំងថ្មីបន្ថែមទៀត ក្នុងការបណ្តុះស្មារតីប្រជាជនចិនទាំង ១៤០០ លាននាក់ ឱ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីការថែរក្សាបរិស្ថាននោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យពិភពលោកមើលឃើញកាន់តែច្បាស់អំពីកិច្ចប្រឹងប្រែងរបស់ចិនក្នុងការអភិវឌ្ឍបៃតង។ ការបង្កើតទិវាមួយនេះក៏បានរំលេចឱ្យឃើញពីការផ្តល់សារៈសំខាន់កាន់តែខ្ពស់ និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលចិន ក្នុងការអភិរក្សជីវសាស្ត្រចម្រុះ ដែលជាទ្រព្យសម្បត្តិសាកលរបស់មនុស្សជាតិផងដែរ។នេះបើយោងដោយ លោក ហ៊ូ ចំរើន

អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ ។
លោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បន្តថា ៖ ដើរតាមចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម ស៊ី ជីនពីង ដែលបានចាត់ទុកថា “ទឹកថ្លា និងភ្នំខៀវស្រងាត់” មានតម្លៃដូចមាស និងប្រាក់ ប្រទេសចិនបានសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការអភិរក្សអេកូឡូស៊ី។ ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៣ ប្រទេសចិនក្តោបក្តាប់ជិត ៥០% នៃការតម្លើងថាមពលដើរដោយព្រះអាទិត្យរបស់ពិភពលោក ហើយជាង ៥០% នៃរថយន្តដើរដោយថាមពលថ្មីរបស់ពិភពលោក កំពុងធ្វើចរាចរណ៍ក្នុងប្រទេសចិន។ ប្រទេសចិនក៏បានរួមចំណែកប្រមាណ ២៥% នៃការបង្កើនផ្ទៃដីដាំដើមឈើនៅលើពិភពលោក ហើយបានដាក់គោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យបានកម្រិតខ្ពស់បំផុតមុនឆ្នាំ ២០៣០ ព្រមទាំងសម្រេចបាននូវអព្យាក្រឹតភាពកាបូនមុនឆ្នាំ ២០៦០។
លោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ថា ៖ ការពិតមិនអាចប្រកែកបាននោះគឺថា សមិទ្ធផលទាំងអស់នេះបានរួមចំណែកជាវិជ្ជមានដល់កិច្ចប្រឹងប្រែងអភិបាលកិច្ចបរិស្ថានសាកល និងជំរុញដល់ការអនុវត្តរបៀបវារៈអង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយប្រកបដោយពណ៌បៃតង សម្រាប់មនុស្សជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ សរុបមក តួនាទីដ៏សកម្មរបស់ប្រទេសចិនក្នុងការលើកកម្ពស់ការអភិរក្សជីវសាស្ត្រចម្រុះ គឺជាអ្វីដែលសហគមន៍អន្តរជាតិ គួរតែយកគម្រូតាម ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាកសាងសហគមន៍វាសនារួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print