ការរំលោភចិញ្ចើមផ្លូវធ្វើជាចំណតផ្ញើកង់ម៉ូតូ រថយន្តនៅតែជាបញ្ហាដដែលនៅមុខផ្សារដេប៉ូ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋអ្នកធ្វើដំណើរបានរិះគន់ដដែលជាដដែលថាចិញ្ចើមផ្លូវនៅខាងមុខផ្សារដេប៉ូនៅតែគេរំលោភយកធ្វើជាចំណតផ្ញើកង់ ម៉ូតូ និងរថយន្តរហូត ដល់ពីរបីជួរបង្កឲ្យមានការកកស្ទះចរាចរណ៍ រាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរមូលដ្ឋាននៅតែធ្វើមិនឃើញ ។

...

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ធ្វើដំណើរកាត់ មុខផ្សារដេប៉ូឃើញថា មានសភាពកកស្ទះ ចរាចរណ៍ជារៀងរាល់ម៉ោងរាល់ពេល ដោយសារតែចិញ្ចើមផ្លូវនៅបរិវេណផ្សារដេប៉ូត្រូវបានគេដាក់ធ្វើជាកន្លែងផ្ញើកង់ម៉ូតូរថយន្ត ពេញផ្លូវ ហើយសូម្បីតែប្រជាពលរដ្ឋអ្នកថ្មើរជើងក៏រកកន្លែងដើរមិនចង់រួចផង ។

ប្រជាពលរដ្ឋនាំគ្នាការរអ៊ូរទាំថា ការ រំលោភយកចិញ្ចើមផ្លូវ និងចំណីផ្លូវធ្វើជា កម្មសិទ្ធិជាបញ្ហាបង្កឲ្យមានការកកស្ទះនេះ ហើយផ្លូវមួយចំនួនដែលមានទំហំតូចស្រាប់ នោះកាន់តែតូចជាងមុនទៅទៀត ។

ប្រជាពលរដ្ឋបានលើកឡើងថា “សូមកុំគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិត ពីអ្នកដទៃ ហើយកន្លែងខ្លះ កំុអាងមានសែស្រឡាយធំចង់ធ្វើអ្វីក៏បាននោះ ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខណ្ឌទួលគោកឲ្យចុះត្រួតពិនិត្យទីតាំងផ្សារដេប៉ូនេះច្រើនលើកច្រើនសាមកហើយ តែដូចជាគ្មានប្រសិទ្ធភាពសោះ ។

ដូច្នេះប្រជាពលរដ្ឋសំណូមពរទៅលោកអភិបាលរាជធានីភ្នំពេញវិញម្តង សូមលោក មេត្តាចុះមើលសណ្តាប់ធ្នាប់នៅផ្សារដេប៉ូនេះផង កុំទុកឲ្យដុះស្លែ អាក្រក់មើលណាស់ ហើយណាមួយវាពិតជាមានការប៉ះពាល់ ខ្លាំងដល់ពួកគាត់(ប្រជាពលរដ្ឋ) ក្នុងការធ្វើដំណើរប្រចាំថ្ងៃនៅម្តុំនេះ ដោយសារ រំលោភយកចំណីផ្លូវធ្វើកម្មសិទ្ធិរបស់ខ្លួនគ្មានគិតពីអ្នកដទៃ ៕

Chongva (2)

Chongva (4)

Chongva (5)

Chongva (3)

Chongva (6)

Chongva (1)

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print