ខ្សែបម្រើសញ្ជាតិកាមេរូន Alex Songបានសម្រេចចិត្តបញ្ចប់កុងត្រាជាមួយនឹងក្រុម Barcelona មុនកាលកំណត់មួយឆ្នាំ ដើម្បីទៅចូលរួមក្រុម Rubin Kazan នៅ ប្រទេសរុស្ស៊ីវិញ ។
អតីតកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal រូបនេះបានចុះហត្ថលេខាលេងឲ្យក្រុមយ ក្សអេស្ប៉ាញ Barcelona រយៈពេល៥ឆ្នាំ កាលពីឆ្នាំ២០១២ ប៉ុន្តែរូបគាត់ហាក់បីដូចជាមិនសូវជាប់ជម្រើសដំបូងនៅក្នុងក្រុមនោះទេ។ គាត់បានបង្ហាញខ្លួនឲ្យក្រុម Barcelona បានតែ៥៦ប្រកួតប៉ុណ្ណោះនិងស៊ុតបាល់បានតែ១គ្រាប់គត់ ។
កាលពីរដូវកាលមុនក្រុម West Ham បានខ្ចីជើង Alex Song ទៅលេងនៅ អង់គ្លេស Premier league ពេញមួយរដូវ កាលតែរូបគាត់បានបង្ហាញខ្លួនតែ១៥ដងប៉ុណ្ណោះដោយសារតែមានរបួសកជើង។
ចំណែកក្លិប Rubin Kazan ក៏បានបញ្ជាក់ថា ពួកគេបានចុះហត្ថ លេខាជាមួយនឹងកីឡាករ Alex Song ជាផ្លូវការ ហើយថែមទាំងទិញកីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Jonathas ពីក្រុម Real Sociedad មួយរូបទៀតផងដែរ៕
ដោយ៖ ដេវីត