នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់​ ដុតកម្ទេចចោល​សាច់ជ្រូកបង្កក​ជាងមួយពាន់គីឡូក្រាម​

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២០​ ខែសីហា​ ឆ្នាំ​២០២៤នេះថា៖​ សាច់ជ្រូកបង្កក​សរុប​ប្រមាណ ១,៣១៥គីឡូក្រាម​ ត្រូវ​បានយកទៅដុតកម្ទេចចោល​ បន្ទាប់ពី​កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ចុះបង្ក្រាប​និងឃាត់រថយន្តដឹកសាច់ជ្រូកបង្កក ដោយគ្មានលិខិតអនុញ្ញាតិ​។

ជាក់ស្ដែង​កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបាលស្រុកក្រគរ បានឃាត់រថយន្តដឹកសាច់ជ្រូកបង្កក ដោយគ្មានលិខិតអនុញ្ញាតិ នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់​ កាលពីថ្ងៃទី១៧​ ខែសីហា​ថ្មីៗនេះ​ ដោយ​មានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ​ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ សមត្ថកិច្ច​ជំនាញ​ ក៏​បាន​យករថយន្តមករក្សាទុកបណ្តោះអាសន្ននៅស្នងការដា្ឋននគរបាលខេត្ត​។

ប្រភពដដែលបន្តថា​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ កូយ​ កាន់យ៉ា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់​​ សមត្ថកិច្ច​ក៏បានធ្វេីការឆែកឆេររថយន្ត​ ម៉ាក​ Hyundai starex ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BF-8156 ក្រោយពីត្រួតពិនត្យបានរកឃេីញផលិតផលជ្រូកបង្កក​ សរុបចំនួន២០កេះ ស្មើនឹង ១៣១៥គីឡូក្រាម​ក្នុង​នោះ​មាន៖
១-ឆ្អឹង​ជំនី​ជ្រូក​ចំនួន ២៧៤​គីឡូក្រាម​
២-ក្រលៀន​ជ្រូក​ចំនួន​ ៦០​គីឡូ​ក្រាម​
៣-ជេីង​ជ្រូក​ចំនួន​ ៧២​គីឡូ​ក្រាម​
៤-ក្រពះ​ជ្រូក​ចំនួន​ ៤៤៤​គីឡូ​ក្រាម​
៥-អណ្ដាត​ជ្រូក​ចំនួន​ ១២៤​គីឡូ​ក្រាម​
៦-ពោះ​-ច្រមុះ​ជ្រូក​ចំនួន​ ៦២​គីឡូ​ក្រាម​
៧-បេះដូង​ និងខួរជ្រូក​ចំនួន​ ៧៦​គីឡូ​ក្រាម​
៨-ត្រចៀក​-ក្រពះ​ជ្រូក​ចំនួន​ ៦៨​គីឡូ​ក្រាម​
៩-បេះដូង​ជ្រូក​ចំនួន​ ៦៩​គីឡូ​ក្រាម​
១០-ក្រចក​ជ្រូក​ចំនួន​ ៦៦​គីឡូ​ក្រាម​។

ក្នុង​ករណី​នេះ​ សមត្ថកិច្ច​ជំនាញបានប្រគល់វត្ថុតាងនឹងរថយន្តទៅឱ្យជំនាញបសុពេទ្យដេីម្បីបន្តនិតិវិធី។ ដោយពនិត្យឃេីញថាសាច់ក្លាសេនេះខូចគុណភាព​ (មានសភាពប្រែពណ៌​ខុសធម្មតា​ មានក្លិនស្អុយ​)​ ដែល​អាច​បណ្ដាល​ឱ្យមាន​ផលប៉ះពាល់ដល់សុខភាព​អ្នកប្រើ​ប្រាស់​ ដូច្នេះសមត្ថកិច្ច​ជំនាញ​ នៅរសៀល​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ ក៏បានសុំគោលការណ៍​ទៅ​លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់​ ដេីម្បីកំទេចចោល​ផងដែរ៕ដោយ​៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print