នគរបាលខណ្ឌទួលគោក អញ្ចើញឈ្មោះ ខៀវ រស់ ពាក់ព័ន្ធប្រើប្រាស់ Facebook របស់ខ្លួនបង្ហោះShares ខ្លឹមសារ រូបភាពក្រុមបាតុកម្មប្រឆាំង គំរោងអភិវឌ្ឈន៏ “C L V . D T A”

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងប៉ុស្តិ៏នគរបាលផ្សារដេប៉ូ៣ បានសហការ អញ្ចើញឈ្មោះ ខៀវ រស់ ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដាក់ឆ័តជួល ជុំវិញ ផ្សារសាមគ្គី ស្នាក់នៅផ្ទះលេខ៤២ Eoផ្លូវលេខ ២៣៣ភូមិ៤សង្កាត់ផ្សារដេប៉ូ៣ខណ្ឌទួលគោក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធប្រើប្រាស់ Facebook របស់ខ្លូន បង្ហោះShares ខ្លឹមសារ រូបភាពក្រុមបាតុកម្មប្រឆាំង គំរោងអភិវឌ្ឈន៏ “C L V . D T A” ។

លទ្ធផល៖ ១/ សាមុីខ្លួន ឈ្មោះ ខៀវ រស់ បានទទួលស្គាល់កំហុស ហើយបានលុបចេញទាំងអស់ នូវ Facebook របស់ខ្លូន ដែលបានបង្ហោះShares ខ្លឹមសារ រូបភាពក្រុមបាតុកម្មប្រឆាំង គំរោងអភិវឌ្ឈន៏ “C L V . D T A” ។

២/ សាមុីខ្លួន បានចេញ,video រូបភាព សុំទោស រាជរដ្ឋាភិបាល ហើយបានបង្ហោះតាម Facebook របស់ខ្លូន ត្រលប់ទៅវិញ ។

...

៣/ ក្រុមការងារបានធ្វើការអប់រំ ចុះកិច្ចសន្យាឱ្យត្រលប់ទៅលំនៅដ្ឋានវិញ នៅវេលាម៉ោង ១៤:០០នាទី នាថ្ងៃដដែល ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print