ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំងលោក ហុក ហួលីម ឧត្តមមន្ដ្រីថ្នាក់លេខ២ ជានាយករដ្ឋបាល សាលារាជធានីភ្នំពេញ។ នេះបើតាមប្រកាសដែលអង្គភាពព័ត៌មាន «នគរវត្ត» ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
សូមជម្រាបថា ៖ មុនត្រូវបានតែងតាំងជានាយករដ្ឋបាល លោក ហុក ហួលីម មានតួនាទីជានាយករងរដ្ឋបាល សាលារាជធានីភ្នំពេញ។
ប្រការ១
តែងតាំងលោក ហុក ហួលីម ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជានាយករដ្ឋបាល សាលារាជធានីភ្នំពេញ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សានិងគណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារនៃអគ្គនាយកដ្ឋានធនធានមនុស្សនិងសាមីខ្លួន ដូចមានឈ្មោះក្នុងប្រការ១ ខាងលើ ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា