ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ លោក ស៊ុយ សេរិទ្ធ និងលោក ឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ទីរ និងក្រុមហ៊ុនពាក់ព័ន្ធទាំងអស់បានប្រជុំពិភាក្សាការងារអំពីការទម្លាក់ខ្សែកាប្លិ៍ពីលើអាកាសចុះមកក្រោមដី នៅក្នុងរាជធានីភ្នំពេញ។
...
ការទំលាក់ខ្សែកាប្លិ៍ពីលើអាកាសចុះមកក្រោមដីនេះផងដែរគឺធ្វើឡើងនៅតាមបណ្ដោយមហាវិថីទាំងប្រាំមួយ រួមមាន៖ ទី១-មហាវិថីព្រះនរោត្តម ទី២-មហាវិថីសហព័ន្ធរុស្ស៊ី ទី៣-មហាវិថីព្រះមុនីវង្ស ទី៤-មហាវិថីម៉ៅសេទុង ទី៥-មហាវិថីកម្ពុជាក្រោម និងទី៦-មហាវិថីព្រះសីហនុ ។
ដើម្បីថែរក្សានូវសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ ទីក្រុង រាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះក្រុមការងារនឹងចាប់ផ្តើមអនុវត្តន៍ធ្វើនៅលើមហាវិថីព្រះនរោត្តម មុនគេផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរមូលដ្ឋានទាំងអស់ជ្រាបជាដំណឹង៕
ដោយ៖ សីលា
...