អភិបាលខណ្ឌច្បារអំពៅទទួលអំណោយអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យនិងចែកអំណោយជូនប្រជាពលរដ្ឋ១៣២គ្រួសារនៅព្រែកឯង

ចែករំលែក៖

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរខណ្ឌសង្កាត់ និងវិស័យឯកជននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ  ដែលជាទូទៅគេថា អំពូលភ្លើងសូឡា និងចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៣២គ្រួសារ មកពីភូមិ របោះអង្កាញ់ និងភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីលោកស្រី តំណាងក្រុមហ៊ុន ហិនណឺគែន ខេមបូឌា ដែលបានឧបត្ថម្ភអំពូលភ្លើង ប្រើពន្លឺព្រះអាទិត្យចំនួន៨០ដើម និងផ្តល់ជាអំណោយសម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៣២ គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២០គីឡូក្រាម មីមួយកេស ឃីតកញ្ចប់
បន្ទាប់ពីទទួលបានអំពូលភ្លើង ប្រើពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវនៅក្នុងមូលដ្ឋានសង្កាត់ ព្រែកឯងរួចមក លោកចេងមុនីរ៉ា បានមានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋដែលមានខ្លឹមសារដូច្នេះថា  ពិតណាស់ថាក្រុមហ៊ុនមិនអាចធ្វើការជំនួសអាជ្ញាធរសាធារណៈបានទេ ប៉ុន្តែក្រុមហ៊ុនជាផ្នែកមួយចូលរួមជាមួយអជ្ញាធរសាធារណៈ ជាពិសេសអាជ្ញាធរមូលដ្ឋានរបស់យើង ដើម្បីកាត់បន្ថយនូវការលំបាករបស់ប្រជាពលរដ្ឋតាមរយៈការជួយជាកញ្ចប់អាហារមានគ្រឿងឧបភោគបរិភោគ  អាចជួយជាកន្លែងសម្រាប់ផ្តល់ការដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន  អាចជួយកាត់បន្ថយនូវភាពអសកម្មផ្សេងៗនៅក្នុងមូលដ្ឋានធ្វើអោយជនខិលខូចមិនហ៊ានធ្វើសកម្មភាពក្រោពេលដាក់ភ្លើងបំភ្លឺផ្លូវ  នេះគឺជាការចូលរួមចំណែករបស់វិស័យឯកជន
លោកអភិបាលខណ្ឌបានបន្តថា កន្លងមកអាជ្ញាធរខណ្ឌតែងតែលើកទឹកចិត្តដល់អាជ្ញាធរសង្កាត់ត្រូវធ្វើកិច្ចសហការអោយបានល្អជាមួយដៃគូអភិវឌ្ឍន៍ដើម្បីផ្ត់ល់ភាពកក់ក្តៅដល់ក្រុមហ៊ុន  ដល់អង្កការ  សមាគមន៍  ឬសប្បុរសជន អាចនឹងផ្តល់ការតបស្នងមកវិញចំពោះអាជ្ញាធរមូលដ្ឋានរបស់យើងតាមរយៈការជួយជាគ្រឿងឧបភោគ បរិភោគ  សម្ភារៈ  ថវិកា  និងការចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ថារចនាសម្ព័ន្ធផ្សេងៗ
លោកអភិបាលខណ្ឌបានបន្ថែមថា ចំពោះបងប្អូនដែលមកទទួលអំណោយនៅថ្ងៃនេះគ្រប់គ្នាប្រាកដជាមានប័ណ្ណមូលនិធិសមធម៍ ប័ណ្ណនេះពិតជាមានតំលៃសម្រាប់ប្រើប្រាស់នៅក្នុងក្រុមគ្រួសារ   ពេលទៅពិនិត្យ ព្យាបាលជំងឺគឺមិនអស់ប្រាក់ទេ ថែមទាំងទទួលបានសាច់ប្រាក់សុទ្ធទៀត នេះជានយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
នៅចុងក្រោយលោកអភិបាលក៍បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលកន្លងមកតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់អាជ្ញាធរខណ្ឌសង្កាត់ ហើយ សង្ឃឹមថា ក្រុមហ៊ុននិងបន្តជួយឧបត្ថម្ភថែមទៀត ៕ដោយ៖  សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print