អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងទេសចរណ៍ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់មន្រ្តីរាជការ និងប្រតិបត្តិការទេសចរណ៍

ចែករំលែក៖

ខេត្តកោះកុង៖ គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលសាលាខេត្ត កោះកុង និងមន្ទីរទេសចរណ៍ខេត្តកោះកុង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ​ បានធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់មន្រ្តីរាជការ និងប្រតិបត្តិករ បុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងខេត្តកោះកុង បានចំនួន១៩ទីតាំង រួមមាន៖ ផ្ទះសំណាក់ចំនួន៤ សណ្ឋាគារ៣ អាហារដ្ឋាន៣ ខារ៉ាអូខេ៤ ម៉ាស្សា៣ បៀរហ្គាឌិន១ ក្លឹប១ ដែលមានអ្នកចូលរួមសរុបចំនួន២៧៧នាក់ ស្ត្រី១៩៥នាក់។

នាឱកាសនោះ​ លោក ឡោ សុវិជ្ជា អគ្គនាយករងក្រសួងទេសចរណ៍​ និងឧត្តមសេនីយ៍ត្រី ឈិន ភូមា អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានជម្រាបជូនដល់អ្នកចូលរួមពីសភាពការណ៍គ្រឿងញៀន ផែនការលេខ ០១ ផក ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក៏ដូចជាបទបញ្ជាលេខ០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាល ជូនមន្រ្តីរាជការអោយចូលរួមទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក៏ដូចជាការទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug មកប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា App ៖https://nodrugsnacd.com/download៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print