រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ចំនួន(១រូប) ជំនួស សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា នឹងធ្វើការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ចំនួន(១រូប) ជំនួស សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។

ឥស្សរជនដែលមានបំណងឈរឈ្មោះជាបេក្ខជនក្នុងការជ្រើសតាំងនេះ ត្រូវទទួលពាក្យ និងដាក់ពាក្យសុំឈរ ឈ្មោះជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយមានភ្ជាប់មកជាមួយនូវ៖

១- ជីវប្រវត្តិសង្ខេបរបស់បេក្ខជន ០១ ច្បាប់

២- លិខិតបញ្ជាក់ថា ជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមាន ០១ ច្បាប់ បទពិសោធន៍ការងារ យ៉ាងតិច១៥ឆ្នាំឡើងទៅ ក្នុងវិស័យច្បាប់ ឬតុលាការ ។

៣- មានលិខិតថ្កោលទោស (អាចផ្តល់ឱ្យបានត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤) ០១ ច្បាប់

៤- រូបថតទំហំ ៤x៦ (ថតចំពីមុខ) គ្មានពាក់វ៉ែនតា ០៣ សន្លឹក

អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃ(រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ពេលព្រឹក ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទី ពេលរសៀល ចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០ នាទី នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

កាលបរិច្ឆេទឈប់ទទួលពាក្យសុំ នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៣០ នាទី។

ព័ត៌មានផ្សេងៗ សូមទាក់ទងជាមួយនាយកដ្ឋានគ្រប់គ្រងបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print