Sterling មិនមានឈ្មោះក្នុងក្រុម Chelsea សម្រាប់ការប្រកួតជម្រុះ Europa Conference League ទេ

ចែករំលែក៖

ខ្សែប្រយុទ្ធ Raheem Sterling ត្រូវបានដកឈ្មោះចេញពីក្រុម Chelsea សម្រាប់ការប្រកួតជម្រុះ Europa Conference League ជើងទីមួយជាមួយក្រុម Servette។ ការប្រកួតកាលពីថ្ងៃព្រហស្បតិ៍នេះគឺជាការប្រកួតលើកទី២ជាប់ៗគ្នាដែលខ្សែប្រយុទ្ធអង់គ្លេសវ័យ២៩ឆ្នាំរូបនេះមិនមានវត្តមានក្នុងក្រុមប្រកួតនោះទេ បន្ទាប់ពីគាត់ត្រូវបានដកចេញពីការប្រកួតបើកឆាក Premier League របស់ Chelsea ជាមួយ Manchester City។

ខ្សែការពារ Ben Chilwell, Wesley Fofana និង Tosin Adarabioyo ក៏មិនត្រូវបានបញ្ចូលក្នុងបញ្ជីរបស់ Chelsea ដែលដាក់ទៅ UEFA សម្រាប់ការប្រកួតកាលពីថ្ងៃព្រហស្បតិ៍នៅ Stamford Bridge ក្នុងជើងទី១ ខណៈជើងទី២នឹងប្រកួតនៅទឹកដីក្រុមស្វីសនៅថ្ងៃទី២៩ ខែសីហា។

ប្រសិនបើ Chelsea អាចឆ្លងផុតក្នុងវគ្គជម្រុះនេះ ក្រុមអាចនឹងដាក់ឈ្មោះ Sterling នៅក្នុងក្រុមរបស់ពួកគេសម្រាប់វគ្គចែកពូល Conference League។ អ្នកតំណាងរបស់ Sterling បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលបរាជ័យកាលពីថ្ងៃអាទិត្យក្រោមថ្វីជើង Man City ដោយពួកគេចង់បាន ភាពច្បាស់លាស់អំពីអនាគតរបស់កីឡាករនៅក្លិប។

Chelsea បានចំណាយប្រហែល១៨៥លានផោនលើការចុះហត្ថលេខាចំនួន១១នាក់នៅរដូវក្តៅនេះដោយទុកឱ្យអ្នកចាត់ការ Enzo Maresca ជាមួយនឹងក្រុមកីឡាករជាន់ខ្ពស់ជាង៤០។

តំណាងរបស់ខ្សែប្រយុទ្ធខាងលើបាននិយាយបន្ទាប់ពីការប្រកួតរបស់ Man City ថាគាត់ចង់បានSterling នៅ Chelsea ប៉ុន្តែបានទទួលស្គាល់ថា មិនមានកន្លែងគ្រប់គ្រាន់សម្រាប់កីឡាករទាំងអស់របស់គាត់ដើម្បីបង្ហាញនៅក្នុងការប្រកួត។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Raheem Sterling បានបង្ហាញខ្លួន៨១ប្រកួតឱ្យក្លិបតោខៀវ Chelsea ចាប់តាំងពីគាត់បានចូលរួមពី Manchester City ក្នុងតម្លៃ៥០លានផោនក្នុងខែកក្កដា ឆ្នាំ២០២២ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print