ខេត្តពោធិ៍សាត់៖ លោក ងី វិរៈ អតីតនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ត្រូវបានផ្លាស់ប្តូរតំណែងថ្មី ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ជំនួសលោក ឆៃ សារ៉ាន់ បន្ទាប់ពីបានចូលនិវត្តន៍ ក្រោមអធិបតីភាពលោក ហាស់ សារ៉េត រដ្ឋលេខាធិការដ្ឋានក្រសួងកសិកម្មរុកា្ខប្រម៉ាញ់និងនេសាទ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សានិងមន្រ្តីរាជការជាច្រើនរូបផងដែរ។
ពិធីនេះប្រារពឡើងនៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោក ហាស់ សារ៉េត រដ្ឋលេខាធិការរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងឲ្យក្រសួងទាំងមូលផងដែរ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត និងភ្ញៀវកិត្តិយសជាច្រើនរូបថែមទៀត។
ក្នុងនោះលោក ង៉ែត ភូ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ឡើងអានរបាយការណ៍សង្ខេបៗរបស់អង្កភាពខ្លួនដល់អង្គពិធីទាំងមូលក្នុងនោះលោករដ្ឋលេខាធិការបានប្រគល់ត្រានិងប្រកាសដល់នាយខណ្ឌថ្មី។
ជាបន្តលោក ងី វិរៈ ជានាយខណៈរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ទើបនឹងប្រកាសចូលកាន់តំណែងថ្ងៃនេះ បានឡើងមានប្រសាសន៍ប្ដេជ្ញាញាចិត្តការដឹកនាំ និងអនុវត្តការងារបន្ត។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍សំណេះសំណាលនៃអង្កពិធីនិងផ្ដាំផ្ញើរលោកនាយខណ្ឌទើបទទួលតំណែងថ្មីនេះនិងមន្រ្តីក្រោមឱវ៉ាត ក្នុងការដឹកនាំការអនុវត្តការងារបង្រ្កាបបន្តត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាក់ទងនិងការប្រព្រិត្ត ដូចជាការរុករានដីព្រៃរបស់រដ្ឋ កាប់ឈើ ចាប់សត្វខុសច្បាប់ ត្រួតពិនិត្យការប្រើប្រាស់ម៉ាសុីនយន្តឲ្យត្រឹមត្រូវ ប៉ុន្តែត្រូវមានការចេះសម្របសម្រួលជាមួយប្រជាពលរដ្ឋកុំខុសដៃយកដៃខុសជើងយកជើង បែបអាធំចេះតែរួចខ្លួនរហូតចំណែកអាតូចចេះតែធ្វើបាប។
ជាកិច្ចបញ្ចប់លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រក្ខាប្រម៉ាញ់និងនេសាទ មានប្រសាសន៍សំណេះសំណាលដល់អង្គពិធី ព្រមទាំងណែនាំក្នុងការដឹកនាំការអនុវត្តបន្តផ្ដាំផ្ញើរជាមួយអាជ្ញាធរខេត្ត ជាពិសេសកិច្ចសហការ ការអនុវត្តការងារគ្រប់សារពើរទាំងអស់៕
ដោយ៖ ប៉ឹម ពិន