សាលាបឋមសិក្សា៧កន្លែងនៅភ្នំពេញទទួលបានការឧបត្ថម្ភពីកម្មវិធី «សប្តាហ៍សាមគ្គីភាព»

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានសាលាបឋមសិក្សាចំនួន៧កន្លែងទទួលបានការឧបត្ថម្ភពីគម្រោងសប្បុរសធម៌មួយមានឈ្មោះថា «សប្តាហ៍សាមគ្គីភាព» តាមរយៈការប្រគុំតន្ត្រីសប្បុរសធម៌ ការលក់ម្ហូបអាហាររបស់សិស្សានុសិស្ស និងអង្គការមួយនាពេលកន្លងមក។ សាលាបឋមសិក្សាទាំង៧ នោះនឹងទទួលបានការជួសជុលបណ្ណាល័យ ការសាងសង់អណ្តូងទឹកស្អាត សៀវភៅអាន កុំព្យូទ័រ ម៉ាស៊ីនព្រីន និងសម្ភារៈសិក្សាជាច្រើនទៀត។

...

ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបរិវេណសាលាបឋមសិក្សាព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ក្រោមវត្តមានលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នាយកប្រតិបត្តិអង្គការមេគង្គឆារីធី គណៈគ្រប់គ្រងសាលាអន្តរជាតិហ្សាម៉ាន់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។

លោក ហា ខាន់ អាតាសេវេរ នាយកប្រតិបត្តិអង្គការមេគង្គឆារីធី បានបញ្ជាក់ថា ទោះបីជាអង្គការនេះទើបនឹងបង្កើតក្តីក៏កន្លងមកអង្គការលោកធ្លាប់បានអណ្តូងទឹកស្អាតសរុបចំនួន ៧៨នៅទូទាំងប្រទេស។ ជាមួយគ្នានេះអង្គការបានធ្វើការជួសជុល និងកែលម្អថ្មីនូវមជ្ឈបណ្ឌលកុមារកំព្រា និងមជ្ឈមណ្ឌលសិក្សាចំនួន៤ចែកចាយសាច់គោ៥តោនជារៀងរាល់ឆ្នាំ និងបរិច្ចាគកញ្ចប់អាហារដល់សហគមន៍ក្រីក្រ និងតំបន់ដែលត្រូវការជំនួយជាបន្ទាន់។

លោកបន្តថា អង្គការក៏បានផ្តល់អាហារូបករណ៍និងទីស្នាក់អាស្រ័យរបស់និស្សិតក្រីក្រផងដែរ។ លោកថា គម្រោងសប្បុរសធម៌ខាងលើត្រូវបានផ្តួចផ្តើមឡើងដោយសិស្សានុសិស្ស បុគ្គលិក និងអាណាព្យាបាលនៃសាលាអន្តរជាតិហ្សាម៉ាន់ រួមជាមួយអង្គការលោក ដែលគោលបំណងនៃកម្មវិធីនេះគឺដើម្បីបង្រៀនសិស្សពីការស្រលាញ់តម្លៃមនុស្សជាតិ ពិសេសគឺវប្បធម៌នៃការជួយគ្នាទៅវិញទៅមក។

គណៈគ្រប់គ្រងនៃក្រុមហ៊ុន ហ្សាម៉ាន់ បានបញ្ជាក់ថា សាលាអន្តរជាតិហ្សាម៉ាន់គឺជាសាលាអន្តរជាតិឯករាជ្យរបស់កម្ពុជាដែលមានសិស្សចុះឈ្មោះចូលរៀនចំនួន ១.២០០នាក់ ហើយសាលាក៏មានគោលបំណងឲ្យសិស្សក្លាយជាពលរដ្ឋដែលមានទស្សនវិស្ស័យទូលំទូលាយ មានទំនុកចិត្តលើខ្លួនឯងនិងភាពជាអ្នកដឹកនាំសង្គម។ ប្រភពបន្តថា នេះគឺជាគម្រោងទីពីរដែលអង្គការ សាលា និងក្រសួងអប់រំ យុវជននិងកីឡាបានសហការគ្នាគ្រាដែលឆ្នាំកន្លងទៅក៏មានកម្មវិធីមួយចំនួនដែរដូចជា ការជួយជួសជុលបណ្ណាល័យ កសាងបង្គន់អនាម័យ អណ្តូងទឹក និងការផ្តល់សម្ភារៈសិក្សាដល់សាលាចំនួន៣ ផងដែរ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា កម្មវិធីខាងលើនេះពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ដែលគម្រោងនេះបានផ្តល់ជូនឲ្យសាលាបឋមសិក្សាមួយចំនួននូវការជួយជុលកែលម្អបណ្ណាល័យ ការទទួលបានសៀវភៅសម្រាប់សិក្សា អណ្តូងទឹកស្អាតជាដើម។

លោកបន្តថា ជារៀងរាល់ឆ្នាំក្រសួងបានធ្វើការជួយជុលនិងផ្តល់នូវអណ្តូងទឹកស្អាតសម្រាប់សាលានានាដែរ ប៉ុន្តែវានៅមិនទាន់បានគ្រប់គ្រាន់នៅឡើយ ហើយលោកបានកោតសរសើរចំពោះទឹកចិត្តរបស់គណៈគ្រប់គ្រង និងសិស្សានុសិស្សនៃសាលាហ្សាម៉ាន់ ដែលបានរួមចំណែកជួយដល់សាលាបឋមសិក្សានៅពេលនេះ។ លោកថា បច្ចុប្បន្ននៅកម្ពុជាត្រូវការជួសជុល និងសាងសង់អាគារប្រមាណពី ៣ពាន់ទៅ ៤ពាន់ខ្នងបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់សិស្ស។

គួរបញ្ជាក់ដែរថា សាលាបឋមសិក្សាទាំង៧កន្លែង ដែលទទួលបានគម្រោងឧបត្ថម្ភខាងលើមានដូចជាទី១-សាលាបឋមសិក្សាព្រៃរមាស នៅខណ្ឌពោធិសែនជ័យ ទី២-សាលាបឋមសិក្សា ហ៊ុន សែន សាក់សំពៅ នៅខណ្ឌដង្កោ ទី៣-សាលាបឋមសិក្សាព្រែកតារ័ត្ន នាខណ្ឌជ្រោយចង្វា ទី៤-សាលាបឋមសិក្សាសំរោងជើង ខណ្ឌព្រែកព្នៅ ទី៥-សាលាបឋមសិក្សាកោះដាច់  ខណ្ឌជ្រោយចង្វា ទី៦-សាលាបឋមសិក្សាសំរោងកណ្តាល នាខណ្ឌព្រែកព្នៅ និងទី៧-សាលាបឋមសិក្សាទួលស្នោ ស្ថិតនៅភូមិស្នោខាងកើត ខណ្ឌពោធិ៍សែនជ័យ៕

IMG_5480

IMG_5436

IMG_5443

IMG_5438

IMG_5441

IMG_5452

IMG_5457

IMG_5459

IMG_5463

IMG_5467

IMG_5470

IMG_5476

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print