ភ្នំពេញ៖ ជនខិលខូចមួយចំនួនកំពុងបានប្រើល្បិចកលទុច្ចរិកយកឈ្មោះអ្នកធំ ក៏ដូចជាAccount Facebook ជាដើម ទៅធ្វើជាអាជីពក្នុងមុខរបរបោកប្រាស់ប្រជាពលរដ្ឋ អ្នកដទៃ ដើម្បីទាញយកប្រយោជន៍ ដោយពុំមានខួរក្បាលគិតពីផលប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ដែលបានខំសាងអំពើល្អមានមុខមានមាត់ក្នុងសង្គមនោះឡើយ។ ជាក់ស្តែងថ្មីៗកន្លងទៅនេះ ជនខិលខូចត្រូវបានប្រើប្រាស់ឈ្មោះលោក ម៉ឹង ពន្លក និងAccount Facebook ក្លែងក្លាយដាក់ឈ្មោះរបស់គាត់ទៅគំរាមគំហែងប្រមូលថវិកា និងឆបោកប្រជាពលរដ្ឋ។
ករណីនេះត្រូវបានលោក ម៉ឹង ពន្លក បានចេញសេចក្ដីបំភ្លឺមួយបញ្ជាក់ប្រាប់សធារណៈជនឲ្យបានដឹងកុំឲ្យរងគ្រោះពីក្រុមជនឆក់ឱកាស ដោយលោកបានបង្ហោះនៅលើFacebook ថាៈ លោកបានទទួលដណឹងនូវពាក្យចចាមអារ៉ាមដែលមាន Fake Account ឈ្មោះរបស់លោកយកទៅប្រើប្រាស់ក្នុងការបោកប្រាស់ប្រជាពលរដ្ឋដូចជាការ គំរាមគំហែង ប្រមូលថវិកា ឬឆបោក ជារូបភាពផ្សេងពីសំណាក់ជនអគតិមួយចំនួនដែលចង់ធ្វើឲ្យខូចឈ្មោះរបស់លោក និងការបំភ្លើបំភ្លៃព័ត៌មានមួយចំនួន។
លោក ម៉ឹង ពន្លក ក៏បានបញ្ជាក់ប្រាប់ និងបង្ហាញពីរូបភាពពិតនៃ Account Facebook និង Page របស់លោកមានតែមួយគត់គឺ www.facebook.com/Ponlork157/ ។ ដូច្នេះរាល់អំពើទាំងឡាយណាដែលជនអគតិមួយចំនួនយកឈ្មោះរបស់គាត់ទៅប្រើប្រាស់ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ លោកមិនទទួលស្គាល់នូវអំពើទាំងឡាយណាដែលជនអគតិយកទៅប្រើប្រាស់ និងសុំផ្តន្ទាទោសតាមផ្លូវច្បាប់ទៀតផង។
លោក ម៉ឹង ពន្លក បានបញ្ជាក់ថា ប្រសិនបើទទួលដំណឹងទាំងនេះ សូមមេតាជួយផ្តល់ដំណឹងមកកាន់ផ្នែករដ្ឋបាលរបស់លោកតាមទូរស័ព្ទលេខ 012 792 003 ឬ 015 47 57 67 ៕
ដោយ៖ សុខ ខេមរា