ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋជិត២០០គ្រួសារ រស់នៅតាមបណ្តោយសង្កាត់បាវិត សុំឲ្យអាជ្ញាធរមូលដ្ឋាន ជួយចុះត្រួតពិនិត្យព្រែកធម្មជាតិ (ព្រែកតាពៅ) កំពុងរងផលប៉ះពាល់ ដោយសារមានការបង្ហូរទឹកស្អុយចេញពីរោងចក្រ។ ករណីបង្ហូរទឹកស្អុយចូលព្រែកធម្មជាតិ ខាងលើនេះ បើតាមការអះអាងពីប្រជាពលរដ្ឋបានប្រាប់ថា ទឹកស្អុយដែលបង្ហូចូលនោះ គឺចេញពីរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ដែលស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រែកធម្មជាត់(ព្រែកតាពៅ) បានឲ្យដឹងថា ទឹកស្អុយដែលបង្ហូពីរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចមេនហាតធេន ចូលទៅក្នុង ព្រែកតាពៅនោះ មានភូមិចមនួន៣រងផលប៉ះពាល់រួមមាន ភូមិភូមិថ្នាញ សង្កាត់បាទី និងភូមិតាពៅ សង្កាត់បាវិត ដែលមានប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ ហើយពួកគាត់បាន បានប្រើប្រាស់ទឹកបង្ហូចូលនោះ អស់រយៈពេល៥ឆ្នាំមកហើយ។ លោកបានបន្តថា ទឹកព្រែកនោះមានក្លិនស្អុយ ពិបាកដកដង្ហើម គ្មានទឹកល្អសម្រាប់ប្រើប្រាស់ មិនត្រឹម តែប៉ុនណ្ណោះទឹកស្អុយនោះ ពេលប្រជាពលរដ្ឋយកទៅ ស្រោចដំណាំបង្កឲ្យបន្លែ រលួយដោយសារវាមានសារធាតុគីមី សត្វគោក្របីលេងផឹកទឹកនោះបានហើយ។
បើតាមប្រជាពលរដ្ឋម្នាក់ ឈ្មោះ ប៉ែន ជួង ភេទប្រុស អាយុ៧៤ឆ្នាំ មុខរបរជាកសិកររស់នៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត បានឲ្យដឹងថា រូបគាត់និងកូនៗ របស់គាត់បន្ត មុខរបរជាកសិកររហូតដល់សព្វថ្ងៃ តែក្នុងអំឡុងឆ្នាំ២០១២ ចាប់តាំងពីបង្កើតរោងចក្រ ហើយរោងចក្របានបង្ហូកាកសំណល់ទឹកស្អុយចេញពីរោងចក្រ ចូលក្នុងទឹកព្រែក ធម្មជាតិ ធ្វើឲ្យខូចទឹកឡើងពណ័ខ្មៅ មិនអាចប្រើប្រាស់បាន ងាប់ត្រីធម្មជាតិរកលែងបាននិង ជះក្លិនស្អុយយ៉ាងខ្លាំងពិបាកដកដង្ហើមបះពាល់សុខភាពកូនចៅ ជាងបួនឆ្នាំមក ហើយគ្មាន អាជ្ញាធរណាដោះស្រាយឡើយ ទើបសម្រចចិត្តរកអ្នកសាព័ត៌មានចុះផ្សាយយ៉ាងដូច្នេះ។
រីឯមន្ត្រីរាជការប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងបាវិត ក៏បានរិះគន់ទៀតថា នៅ សង្កាត់បាវិត គ្មានប្រពន្ធ័លូបង្ហូទឹកស្អុយទេ ផ្លូវជាច្រើនក្នុងក្រុងមានទឹកស្អុយស្ទះ លិចកាត់ មុខផ្ទះជះក្លិនស្អុយគគ្រុក មិនសមជាក្រុងឡើយ ខ្វះទាំងប្រពន្ធ័ ទឹកស្អាត និងប្រពន្ធ័ លូបង្ហូរទឹកស្អុយ។
ជុំវិញបញ្ហាខាងលើនេះ សារព័ត៌មាននគរវត្តនៅមិន អាចរកការបំភ្លឺ ពីលោកនាយក តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនបាននៅឡើយទេ នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ ៕
ដោយ៖ យឹម សុថាន