សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ស្តីពីការកែសម្រួលពេលវេលា ការបើក បិទ នៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីសម្រួលដល់ការ ទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទទួលបាននូវបទពិសោធន៍ទស្សនាមួយកម្រិតថែមទៀត ព្រមទាំង រក្សាបានទាំងសុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរផងនោះ អាជ្ញាធរជាតិអប្សរាសូមកែសម្រួលនូវគោលការណ៍ដូចខាងក្រោម៖

១- ប្រាសាទដែលភ្ញៀវទេសចរនិយមទស្សនាថ្ងៃរះ ប្រាសាទអង្គរវត្ត បើកម៉ោង ០៥៖០០នាទីព្រឹក និងបិទម៉ោង ១៨៖០០នាទីល្ងាច។ ក្រោយម៉ោង ១៨៖០០នាទី ភ្ញៀវទេសចរនឹងពុំអនុញ្ញាតឱ្យចូលក្នុងបរិវេណប្រាសាទទៀតឡើយ ប៉ុន្តែភ្ញៀវ ទេសចរដែលកំពុងទស្សនាក្នុងប្រាសាទអាចបន្តការទស្សនារហូតដល់ម៉ោង ១៨៖៣០នាទីល្ងាច។

២- ប្រាសាទដែលភ្ញៀវទេសចរនិយមទស្សនាថ្ងៃលិច ប្រាសាទប្រែរូប ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម បើកម៉ោង ០៦៖០០នាទីព្រឹក និងបិទ ម៉ោង ១៩៖០០នាទីល្ងាច។ ក្រោយម៉ោង ១៩៖០០នាទី ភ្ញៀវទេសចរនឹងពុំអនុញ្ញាតឱ្យចូលក្នុង បរិវេណប្រាសាទទៀតឡើយ ប៉ុន្តែភ្ញៀវទេសចរដែលកំពុងទស្សនាក្នុងប្រាសាទអាចបន្តការទស្សនា រហូតដល់ម៉ោង ១៩៖៣០នាទីល្ងាច។

៣- ប្រាសាទដទៃៗទៀត

បើកម៉ោង ០៦៖០០នាទីព្រឹក និងបិទម៉ោង ១៨៖៣០នាទីល្ងាច។ ក្រោយម៉ោង ១៨៖៣០នាទី ភ្ញៀវទេសចរនឹងពុំអនុញ្ញាតឱ្យចូលក្នុងបរិវេណប្រាសាទទៀតឡើយ ប៉ុន្តែភ្ញៀវទេសចរដែលកំពុង ទស្សនាក្នុងប្រាសាទអាចបន្តការទស្សនារហូតដល់ម៉ោង ១៩៖០០នាទីល្ងាច។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងមេត្តាចូលរួម អនុវត្តជាមួយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print