អយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្រេច​ចោទប្រកាន់ជនសង្ស័យជាក្មេងទំនើងចំនួន ២ក្រុម ពាក់ព័ន្ធករណីនាំគ្នាប្រដាប់ដោយអាវុធបង្កហិង្សាទៅវិញទៅមក

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី​២៣​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដែលបង្កដោយក្មេងទំនើងចំនួន ០២ ក្រុម (មានចំនួន ១០ នាក់ និងគូកន) បាននាំគ្នាធ្វើសកម្មភាព ជិះម៉ូតូប្រដាប់ដោយអាវុធតាមខ្លួន និងបង្កហិង្សាទៅវិញទៅមកបណ្តាលឱ្យភាគីទាំងសងខាងរងរបួសស្រាល ។

ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ ។ ចំណែកឯជន សង្ស័យចំនួន ០៣ នាក់ និងគូកនផ្សេងទៀត បានបន្តរត់គេចខ្លួន ។

...

ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង និងរបាយការណ៍របស់ មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យចំនួន ១០ នាក់ និងគូកន តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៤០១ អ.យ.ឃ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៤ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទៅវិញទៅមក) ប្រព្រឹត្តនៅភូមិ ដូនស ឃុំដូនស ស្រុកស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បទល្មើសដែលមាន បញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print