រដ្ឋបាលរាជធានីភ្នំពេញ និងបញ្ចប់យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លានៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៤ នៅខណ្ឌ១៤ ទូទាំង១០៥សង្កាត់

ចែករំលែក៖

ភ្នំពេញ៖  ក្រោមការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចាត់ចែងក្រុមជំនាញការងារ ចុះបាញ់ថ្នាំសម្លាប់មូសជាបន្ទាន់ ពោលគឺបាញ់នៅល្ងាចនិងព្រលប់ថ្ងៃទី២៣ ខែសីហា ដោយប្រើប្រាស់ប្រភេទរថយន្តដឹកម៉ាស៉ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ  ដើម្បីលុបបំបាត់ជម្រកមូសខ្លាឱ្យបានទាន់ពេលវេលាការពារសុខុមាភាពជូនប្រជាពលរដ្ឋ។

     ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានណែនាំអោយប្រធានមន្ទីរសុខាភិបាល ចាត់ចែងក្រុមការងារបាញ់ ថ្នាំសម្លាប់មូសខ្លានៅតំបន់និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងបន្ថែមទៀត ពិសេសនៅភាគខាងជើង ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជានៅតំបន់អគ្គីសនីកម្ពុជា បឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក  ប្រឡាយអូបាក់ទូក ប្រឡាយអូវែង ប្រឡាយ១៩២៨ ដល់ទំនប់កប់ស្រូវ  តំបន់សាកលវិទ្យាល័យអេស៉ីលីដា តំបន់ឡានទឹកនៃស្នងការនគរបាលរាជធានី ក្នុងខណ្ឌឬស្សីកែវ ប្រឡាយទួលសំពៅ និងប្រឡាយអូអាកុជ  ស្ថិត នៅខណ្ឌសែនសុខជាដើម។

     លោកងី មានហេង បានបញ្ជាក់ថា៖ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ ផ្ដើមដំណើរការ កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០២៤ ដោយគ្រោងនឹងបញ្ចប់នៅទូទាំង១០៥សង្កាត់ នាថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៤នេះ ។

     លោកបញ្ជាក់ទៀតថា មកដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០២៤នេះ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លានេះ បានបាញ់រួចរាល់ នៅខណ្ឌចំនួន៨ ហើយ ដោយក្រុមការងារនឹងបន្តបាញ់ចំនួន៦ខណ្ឌទៀត ឱ្យបានចប់រួចរាល់តាមផែនការដែលបានគ្រោងទុក។

     សូមបញ្ជាក់ថា តាមរយៈយុទ្ធនាការ បាញ់ថ្នាំមូសសម្លាប់មូសខ្លានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេលប៉ុន្មានថ្ងៃមកនេះ ទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះពិតជាបានបង្ហាញអោយឃើញពីការគិតគូរពីសុខទុក្ខនិងសុខមាល ភាពប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម៕  ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print