នៅក្នុងការថ្លៃងសន្តរកថា លោកដូណាល់ត្រាំ បានវាយប្រហារទៅលើគូប្រជែងរបស់ខ្លួនឥតឈប់ឈរ និងមានគោលនយោបាយចម្លែកៗ ផ្ទុយពីគោលនយោបាយដឹកនាំរបស់មេដឹកនាំអាមេរិកពីមុន ទាំងនោះក្នុងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ។ ទាំងនោះហើយបានធ្វើឲ្យមនុស្សមួយចំនួនធំបន្ទិលសង្ស័យថា លោកត្រាំ អាចមានជំងឺសសៃប្រសាធ។
ជាមួយនិងការប្រើប្រាស់ពាក្យពេជ ដូចជាការវិការធ្វើឲ្យមនុស្សជាច្រើនមន្ទិលសង្ស័យ ហើយមិត្តរួមអាជីបរបស់លោកមកពីគណបក្សសាធារណរដ្ឋមិនអាចលាក់បាំងនៅកំហឹងរបស់ខ្លួនចំពោះលោកត្រាំ ។ លោកត្រាំ ពីមុនប្រឆាំងនឹងលោកពូទីន តែពេលនេះបែជាគាំទ្រលោកពូទីនទៅវិញ។ មួយវិញទៀតលោកបានធ្វើឲ្យឪពុកម្តាយទាហ៊ានជនជាតិអ៊ិស្លាមខឹងសម្បាយ៉ាងខ្លាំងពីទង្វើរបស់លោកចំពោះក្រុមអ៊ិស្លាមរស់នៅក្នុងទឹកដីអាមេរិក។
អ្នកសារព័ត៌មាន Eugene Robinson មកពីសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ត៍ បានដាក់សំនួរសួរថា តើលោកដូណាល់ត្រាំ ឆ្កួតឬ? ចំណែកបណ្តាញព័ត៌មាន MSNBC កាលពីថ្ងៃទី០២ ខែសីហា បានផ្សព្វផ្សាយនៅពីសំនួរដូចគ្នាពីសមាជិកនៅក្នុងគណបក្សសាធារណរដ្ឋថា លោកត្រាំ មានជំងឺសសៃប្រសាធឬ?
អ្នកដឹកនាំកម្មវិធីទូទស្សន៍អាមេរិកមួយរូបគឺលោក Joe Scarborough បានឲ្យដឹងថាលោកទទួលបានការហៅជាច្រើនពីមនុស្សគ្រប់ស្រទាប់វណ្ណៈ ក្នុនោះមានទាំងអ្នកគាំទ្រ និងប្រឆាំងលោកត្រាំ នៅក្នុងគណបក្សរបស់ខ្លួនបានសួរពីស្ថានភាពជំងឺផ្លូវចិត្តរបស់លោកត្រាំ ។ តើលោកមានបញ្ហាអ្វី? មានជម្ងឺសសៃប្រសាធឬ?
ក្នុងពេលជាមួយគ្នានោះលោក Steven Rattner អតីតទីព្រឹក្សារបស់រដ្ឋាភិបាលលោកអូបាម៉ា បានបញ្ចាក់ថា ចាំបាច់ត្រូវតែពិនិត្យឯកសារពេទ្យឲ្យបានច្បាស់លាស់ ដើម្បីបញ្ចាក់ថា លោកត្រាំ មានស្មារតីប្រក្រតីដែរឬទេ? ទើបលោកមានសកម្មភាពប្លែកៗគួរឲ្យសង្ស័យ។
បណ្ឌិត Justin A Frank អ្នកឯកទេសចិត្តវិទ្យាបានឲ្យដឹងថា ភាគច្រើនមិត្តភក្តិរបស់លោកត្រាំ មានអារម្មណ៍ថាលោកត្រាំ មិនឆ្កូតនោះទេ ហើយបើលោកឆ្កួតនោះគឺឆ្កួតតាមបែសត្វចចក។ សកម្មភាពរបស់លោកត្រាំ គឺមិនសាកសមក្លាយជាប្រធានាធិបតីដឹកនាំអាមេរិក និងពិភពលោកទាំងមូលនោះឡើយ។
តាមការស្ទងមតិរបស់បណ្តញព័ត៌មាន CNN/ORC ដែលបានប្រកាសកាលពីថ្ងៃទី០១ ខែសីហា បង្ហាញឲ្យឃើញថាគណបក្សប្រជាធិបតេយ្យរបស់លោកស្រីហ៊ីលឡារីគ្លីនតុន ទទួលបានការគាំទ្រខ្ពស់ជាងលោកដូណាល់ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដល់ទៅ៩ភាគរយ។ ការស្ទង់មតិខាងលើធ្វើឡើងតាមទូរស័ព្ទចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៣១ ខែកក្កដា ទៅលើពលរដ្ឋជាងមួយម៉ឺននាក់។
ក្រោយមហាសន្និបាតបក្សប្រជាធិបេយ្យលោកស្រីហ៊ីលឡារីគ្លីនតុន ទទួលបានសម្លេងគាំទ្ររហូតដល់៥២ភាគរយ ចំណែកលោកដូណាល់ត្រាំ វិញទទួលបានតែ ៤៣ភាគរយប៉ុណ្ណោះ។ ទាំងនោះត្រូវបានគេចាត់ទុកថា ជាការគាំទ្រខ្ពស់បំផុតមិនធ្លាប់មានទៅលើលោកស្រី ចាប់តាំងពីខែឧសភា មកទល់ពេលនេះ។
ការគាំទ្រលោកស្រីកាន់តែកើនឡើងនោះដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋដែលគាំទ្រលោក Bernie Sanders បានងាក់មកគាំទ្រលោកស្រីហ៊ីលឡារីគ្លីនតុន ទាំងអស់។ នៅមុនមហាសន្និបាតបក្សចំនួនពលរដ្ឋដែលធ្លាប់គាំទ្រលោក Danders ៧៨ភាគរយមកគាំទ្រលោកស្រីគ្លីនតុន និង១២ភាគរយគាំទ្រលោកត្រាំ ៦ភាគរយមិនគាំទ្រភាគីណាទាំងអស់។ មកទល់ពេលនេះពលរដ្ឋដែលគាំទ្រលោក Sanders ៩១ភាគរយប្រកាសថានឹងបោះឆ្នោតជូនលោកស្រីគ្លីនតុន និង៦ភាគរយគាំទ្រលោកត្រាំ៕
ប្រែសម្រួល៖ ម៉ែវ សាធី