កីឡាករ ប្រាក់ ស៊ីណាត ប្រកួតជាមួយ សិទ្ធ លីជា រីឯកីឡាករជ័យសុផល ជួប ឆៃ សុវណ្ណារ៉ា

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ ប្រាក់ ស៊ីណាត មកពីក្លិបតាឯកដំបងដែកមានប្ញទ្ធិខេត្តព្រៃវែងត្រូវជួបប្រកួតជាមួយកីឡាករ សិទ្ធ លីជា មកពីក្លិបសាមគ្គីកូនខ្មែរ រីឯជ័យ សុផល មកពីក្លិបបាគងមានប្ញទ្ធិខេត្តសៀមរាបត្រូវប្រកួតជាមួយកីឡាករ ឆៃ សុវណ្ណារ៉ា អ្នកប្រដាល់មកពីក្លិបរាជសីហ៍ខេត្តរតនគិរី ដើម្បីប្រកួតជម្រុះស្វែងរកកៅអីឡើងទៅ វគ្គ១៦នាក់ដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Serie ទម្ងន់៥៤គីឡូ ក្រាមសប្តាហ៍ទី៦លើសង្វៀន TIFFY Arena នាថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០១៦ ។

...

សម្រាប់ការប្រកួតជម្រុះសប្តាហ៍ទី៦ រវាងកីឡាករ ប្រាក់ ស៊ីណាត នឹង សិទ្ធ លីជា ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះ សិទ្ធ លីជា គេជាអ្នកប្រដាល់ជើងថ្មី រីឯស៊ីណាតជាអ្នកប្រដាល់ចាស់វស្សា។ ដូច្នេះជំនួបប្រកួតរវាង ប្រាក់ ស៊ីណាត នឹង សិទ្ធ លីជា អាចធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងតាមរយៈស្នៀតប្រដាល់វាយដ៏ប៉ិនប្រសប់ ។ ម្យ៉ាងវិញទៀតកីឡាករទាំងពីរនាក់បានហ្វឹកហាត់ត្រៀមអស់ជាច្រើនខែដើម្បីប្រជែងយកកៅអីវគ្គទី២ TV5 Boxing Knock Out Serie។ តើកីឡាករប្រាក់ ស៊ីណាត ឬក៏ សិទ្ធ លីជា បានឡើងទៅវគ្គ ខាងលើ?

ដោយឡែកកីឡាករ ជ័យ សុផល គេមានកលល្បិចនិងបទពិសោធន៍លើរេញច្រើនជាង ឆៃ សុវណ្ណារ៉ា ប៉ុន្តែ ជ័យ សុផល ក៏មិនអាចធ្វេសប្រហែសឬមើលស្រាល ឆៃ សុវណ្ណារ៉ា ដែរ ព្រោះ សុវណ្ណារ៉ា ថ្វីដ្បិតតែគេមិនសូវបង្ហាញមុខលើសង្វៀនតែគេក៏វាយបានល្អដែរនិយាយរួមទាំង២នាក់នេះគឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន។ ចាំមើលរវាង ជ័យ សុផល នឹង ឆៃ សុវណ្ណារ៉ា តើនរណា ដើរចេញពីកម្មវិធី TV5 Boxing Knock Out Serie នេះ?

ព្រឹត្តិការណ៍ប្រដាល់ដណ្ដើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Serie ទម្ងន់៥៤គីឡូក្រាមមានអ្នកប្រដាល់៣២នាក់ចូលរួម ចែកចេញជា៤ដំណាក់កាលនិងមានរូបមន្តប្រកួត គឺដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ទុកតែ ១៦នាក់។ ដំណាក់កាលទី២ជាការប្រកួតជម្រុះក្នុងចំណោម១៦នាក់ទុក៨នាក់ហើយដំណាក់កាលទី៣គឺជម្រុះក្នុង៨នាក់ទុក ៤នាក់ និងដំណាក់កាលទី៤ និងទី៥ ជាការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រគឺពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ៕

សកម្មភាពប្រកួតកីឡាប្រដាល់ប៉ុស្តិ៍លេខ៥

poto Full

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print