ខ្សឹបដាក់ត្រចៀក៖ ប្រធានការិយាល័យកសិកម្មស្រុកមេសាងកាងសាច់គោខ្លាចខូចផលប្រយោជន៍គ្រួសារ

ចែករំលែក៖

នៅស្រុកមេសាង ខេត្តព្រៃវែងអ្នកណាមិនស្គាល់លោក ពិន វិសាល ប្រធានការិយាល័យកសិកម្មស្រុកមួយនេះថា ជាជើងខ្លាំងខាងកាងទំនិញសាច់គោក្នុងស្រុកបម្រើ ផលប្រយោជន៍ឲ្យក្រុមគ្រួសារគាត់ និងមិនខ្ចីស្តាប់មេកោយ បើទោះបីមេណែនាំឲ្យគាត់ មើលច្បាប់ ឬចំណារថ្នាក់លើយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ និងអាជីវករជាច្រើន នាំគ្នានិយាយថា លោកពិន វិសាល ពិតជាខ្លាំងនិងជាអ្នកកាងសាច់គោក្របី ព្រោះគាត់ចង់មានមុខរបរលក់សាច់គោផ្តាច់មុខនៅក្នុងស្រុកមេសាងមិនឲ្យអ្នកណាកាប់គោយក ទៅលក់ក្នុងស្រុកមួយនេះបានឡើយ ។

...

នៅពេលថ្មីៗនេះមានអាជីវករមួយចំនួនបានសុំច្បាប់ធ្វើអាជីវកម្មលក់សាច់គោមកពីអូស្រ្តាលីដោយមានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរ កសិកម្មខេត្តព្រៃវែង អភិបាលស្រុកមេសាង និងស្ថាប័នជំនាញផ្នែកពេទ្យសត្វផ្សេងៗត្រឹមត្រូវដើម្បីលក់ចែកជូនប្រជាពលរដ្ឋនៅស្រុកមេសាង តែត្រូវលោកពិន វិសាល មិន ខ្ចីយកភ្នែកមើលក្រៅពីនិយាយថា ខុសនេះខុសនោះ តម្រូវឲ្យធ្វើឯកសារឡើងវិញតាមលំដាប់លំដោយទើបអនុញ្ញាតឲ្យលក់ ខណៈដែលនៅតាមបណ្តាខេត្តនានាគេទទួលស្គាល់សាច់គោអូស្រ្តាលី ហើយគ្មានអ្នកណាតឹងតែងដូចលោក ពិន វិសាល នេះឡើយ។

តាមពិតទៅការមិនយកភ្នែកមើលច្បាប់អនុញ្ញាតឬចំណារពីថ្នាក់លើនេះគឺដោយ សារលោកពិន វិសាល ខ្លាចខូចផលប្រយោជន៍គ្រួសារគាត់ ព្រោះនៅស្រុកមេសាងនេះ អ្នកណាក៏ដឹងដែរថា គ្រួសារ សាច់ញាតិរបស់លោកប៉ាវផ្តាច់ខាងសត្តឃាតគោក្របី យកទៅលក់ពេញស្រុកមេសាងនេះ ។

ក្រុមអាជីវករបាននាំគ្នានិយាយថា តើលោក ពិន វិសាល ខ្លាំងជាងអភិបាលខេត្ត អភិបាលស្រុក និងពេទ្យសត្វឬអី បានមានឋានៈត្រឹមប្រធានការិយាល័យកសិកម្មស្រុកសោះមិនយកភ្នែកមើលច្បាប់និងចំណារមេៗថ្នាក់លើ? ឬមួយគាត់អាងខ្នងអ្នក ណាមួយ?

យកល្អលោករដ្ឋមន្រី្តក្រសួងកសិកម្មជាអ្នកចេញច្បាប់ និងលោកអភិបាលខេត្តព្រៃ វែង អភិបាលស្រុកមេសាង និងស្ថាប័នពាក់ព័ន្ធ គួរតែដុសក្អែលលោក ពិន វិសាល ខ្លះ ទៅកុំឲ្យគាត់ចាត់ទុកហត្ថលេខាអស់លោកនៅលើឯកសារជាក្រដាសជូតមាត់ ៕

1111

...


1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print