តំណាងអយ្យការអមសាលាដំបូង កោះហៅ លោក គី តិច លោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី ទៅឆ្លើយបំភ្លឺ

ចែករំលែក៖

ភ្នំពេញ ៖ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា លោក លី សុផាន់ណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ ដើមបណ្តឹង និងចុងចម្លើយ ឲ្យចូលឆ្លើយលើបណ្តឹងលោក គី តិច ជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា ខាងគណបក្សសម រង្ស៊ីថា សម្តេចនាយកជាអ្នកនៅពីក្រោយខ្នង នៃអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។ ដីកាកោះហៅមាន៣ដាច់ដោយឡែកពីគ្នា ទី១-បានតម្រូវកោះហៅឲ្យលោក គី តិច មេធាវីដើមបណ្តឹងចូលទៅឆ្លើយនៅតំណាក់កាលអយ្យការនាព្រឹកថ្ងៃទី៥ សីហា ២០១៦ ។ ដីកាកោះទី២-បានតម្រូវឲ្យលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាចូលឆ្លើយនៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ និងដីកាកោះហៅទី៣-តម្រូវឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅក្រៅប្រទេស ចូលឆ្លើយនៅព្រឹកថ្ងៃទី១៩ សីហា ២០១៦ នេះដែរ ។ លោក លី សុផាន់ណា ព្រះរាជអាជ្ញារងកាន់សំណុំរឿងនេះ បានឆ្លើយឆ្លងតាមសង្គមតេឡេក្រាមថា ដីកាកោះដើមបណ្តឹង និងចុងចម្លើយនោះ បានចេញផុតពីដៃលោករួចហើយ រឿងៗចូលមិនចូលជាសិទ្ធរបល់បុគ្គលម្នាក់ៗ តែនេះជានីតិវិធីរបស់អយ្យការ៕

image image image

ដោយ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print