នគរបាលរដ្នបាលបែកចានសហការជាមួយកម្លាំងជំនាញបង្ក្រាបមុខសញ្ញារក្សាទុកសារធាតុញៀន ដោយខុសច្បាប់

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលបែកចាន សហការជាមួយជាកម្លាំង ជំនាញបានល្បាតឃើញមុខសញ្ញាសង្ស័យ ហើយបានឆែកឆេររកឃើញម្សៅពណ៍សសង្ស័យថា ថ្នាំញៀនហើយបានឃាត់ខ្លួនមុខសញ្ញាម្នាក់កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

kdal-1

ប្រភពពីមន្ត្រីនគរបាលបានប្រាប់ថា ជនសង្ស័យ ឈ្មោះហេង វ៉ាអ៊ីហួយ ភេទប្រុស អាយុ២១ឆ្នាំ បុខរបរកម្មករសំណង់ ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជាមួយការចាប់ខ្លួននេះ សមត្ថកិច្ចរិបអូសវត្ថុតាង ម្សៅពណ៍សសង្ស័យថា ថ្នាំញៀន៣បញ្ចប់តូច ទូរស័ព្ទម៉ាកម៉ិតហ្វូន១គ្រឿង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគេធ្លាប់លក់ថ្នាំញៀនបានជាង១ខែមកហើយ ៕

kdal-2

...

kdal-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print