ប្តីប្រពន្ធពីរនាក់បើកបររថយន្តមិនប្រយ័ត្នធ្លាក់ចូលទៅក្នុងប្រឡាយផ្លូវបេតុងរងរបួសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង១០នាទីទីបភ្លឺថ្ងៃទី៣១ខែកក្តដាឆ្នាំ២០១៥តាមបណ្តោយផ្លូវ១០១៩នៅ(ហាន់ណូយ)ចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

តាមប្រភពពត៌មានពីសាច់ញ្ញាតិជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុប្តីប្រពន្ធពីនាក់បានចេញមកពីផ្ទះជិះរថយន្ត១គ្រឿងម៉ាកវីតូសពណ៍សពាក់ស្លាក់លេខភ្នំពេញ.2V-0810ជិះគ្នាពីនាក់ប្តីប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវហាន់ណូយបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងគោលបំណងទៅយកត្រីនៅផ្សារព្រែកព្នៅលុះមកដល់ចំណុចកើតហេតុគាត់ក៍បានចុចកញ្ចក់នឹងយកទឹកសុទ្ធទៅលាងកញ្ចក់រថយន្តពេលកំពុងតែលាងកក៍រេចង្កូតធ្លាក់ចូលប្រឡាយផ្លូវបេតុងបណ្តាលអោយរងរបួសធ្ងន់ទាំពីនាក់ប្តីប្រពន្ធតែម្តង។

ក្រោយកើតហេតុក៍មានសមត្ថកិច្ចចុះមកត្រួតពិនិត្យនិងហៅរថយន្តសាម៑ុយដឹកយកប្តីប្រពន្ធរងគ្រោះទាំងពីទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗចំណែករថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print