ឧទ្ធម្ភាគចក្រឯកជនធ្លាក់ចូលកន្លែងលក់រថយន្តនៅអង់គ្លេសស្លាប់៤នាក់

ចែករំលែក៖

ប៉ូលិសបានបញ្ជាក់ថា មនុស្ស៤នាក់បានស្លាប់ បន្ទាប់ពីហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រឯកជនមួយគ្រឿងចូលទៅចំកន្លែងលក់រថយន្ត ហើយក្លាយទៅជាកន្លែងអគ្គិភ័យឆាបឆេះស្ថិតនៅភាគខាងត្បូងទីក្រុងអ៊ីនឡែន អង់គ្លេសកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ។

plane-crash-hampsh_3394110b

ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Phenom 300 បានព្យាយាមចុះចតនៅអាកាសយានដ្ឋាន Blackbushe Airport ស្ថិតនៅតំបន់ Hampshire ប៉ុន្តែបែរជាធ្លាក់ចូលទៅកាន់កន្លែងលក់រថយន្តដែលជិតនោះទៅវិញ។ អាកាសយានិកម្នាក់ និងអ្នករួមដំណើរ៣នាក់បាត់បង់ជីវិតក្នុងហេតុការណ៍ ។

លោក Olga Venner ប្រធានស្តីទីក្រុមស៊ើបអង្កេត Hampshire បានថ្លែងថា «យើងសូមបញ្ជាក់ថា មានមនុស្ស៤នាក់ស្ថិតនៅលើឧទ្ធម្ភាគចក្រនេះ ក្នុងនោះមានអាកាសយានិកផងដែរ ។ គួរឲ្យសោកស្តាយ គ្មាននរណាម្នាក់ នៅរស់រានមានជីវិតឡើយ ។

អ្នកនៅលើដីមិនទទួលរងរបួសទេ» ។ បណ្តាញទូរទស្សន៍ក្នុងស្រុកបានផ្សព្វផ្សាយរូបភាពឧទ្ទម្ភាគចក្រឆេះសន្ធោរសន្ធៅបាញ់ផ្សែងខ្មួលខ្មាញ់ទៅលើលំហអាកាស បន្ទាប់ពីឧទ្ធម្ភាគចក្រនេះបានធ្លាក់ទៅចំកន្លែងគេចតរថយន្តសម្រាប់លក់ British Car Auctions ជាច្រើនគ្រឿង ។

លោក Andrew Thomas សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា លោកបានឃើញហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះ និងបានឃើញទាំងឧទ្ធម្ភាគចក្រ និងទាំងរថយន្តត្រូវភ្លើងឆាបឆេះ។ ឧទ្ធម្ភាគចក្របានបុកចូលទៅរថយន្ត ហើយផ្ទុះឆេះតែម្តង ។

ទីភ្នាក់ងារចក្រភពអង្គគ្លេស ប៊ីប៊ីស៊ី បានផ្សព្វផ្សាយថា ឧទ្ធម្ភាគចក្របានចាកចេញពីអាកាសយានដ្ឋាន Milan Malpensa អ៊ីតាលី ប៉ុន្តែគេនៅមិនទាន់មានព័ត៌មានភ្លាមៗទាក់ទងបញ្ហានេះនៅឡើយទេ ៕

Hampshire-plane-crash

2AFF547400000578-3181443-The_small_private_jet_believed_to_be_an_Embraer_Phenom_missed_th-a-4_1438361900247

...

0

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print