ក្រុមការងារប្រយុទ្ធនឹងជំងឺឆ្លង​ ចុះពិនិត្យនៅព្រលានយន្តហោះអន្តរជាតិតាមបណ្ដារាជធានី-ខេត្ត​មួយ​ចំនួន​ អំពី​បញ្ហាជំងឺឆ្លងនានា ជាពិសេសជំងឺឆ្លងថ្មីអឹមផក​

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ នៃក្រសួងសុខាភិបាលកម្ពុជា​ បានឱ្យដឹងថា​ ដេីម្បី​ទប់ស្កាត់​ជំងឺឆ្លងនានា ជាពិសេសជំងឺឆ្លងថ្មីអឹមផក​ ក្រុមការងារប្រយុទ្ធនឹងជំងឺឆ្លង​ បានយក​ចិត្ត​ទុកដាក់​ចុះពិនិត្យនៅតាមព្រលានយន្តហោះអន្តរជាតិរាជធានី-ខេត្ត​មួយ​ចំនួន​ ដែលមានប្រលានយន្តហោះ។

ប្រភពដដែលបន្តថា​ លោក ​ក្រស​ សារ៉ាត់ ទីប្រឹក្សាក្រសួង​ និងជានាយកមន្ទីរសុខាភិបាល និងក្រុមការងារប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយមន្ត្រីគ្រប់គ្រងអាកាយានដ្ឋានអន្តរជាតិអង្គរ​ ខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០២៤នេះ​ បានទៅពិនិត្យកន្លែងច្រកចេញចូលនៅព្រលានយន្តហោះអន្តរជាតិជាពិសេសបានពិនិត្យម៉ាស៊ីនកំដៅ ទាំង៣គ្រឿងដែលមាននៅច្រកចូលព្រលាន នឹងបាន ធ្វើការណែនាំមន្រ្តី ប្រចាំការយកចិត្តទុកដាក់បញ្ហាជំងឺឆ្លងនានា ជាពិសេសជំងឺឆ្លងថ្មីអឹមផក​ ។

ជាមួយគ្នានេះ​ លោកស្រី​​ លឹម​ សាមាន​ ទីប្រឹក្សាក្រសួង​ និងជានាយកមន្ទីរសុខាភិបាល និងក្រុមការងារប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយលោក​ប្រធាន​គ្រប់គ្រងអាកាយានដ្ឋានអន្តរជាតិកោងកេងខេត្តព្រះសីហនុ បានទៅពិនិត្យកន្លែងច្រកចេញចូលនៅព្រលានយន្តហោះអន្តរជាតិជាពិសេសបានពិនិត្យម៉ាស៊ីនកំដៅ ទាំងពីរដែលមាននៅច្រកចូលព្រលាន នឹងបាន ធ្វើការណែនាំមន្រ្តី ប្រចាំការយកចិត្តទុកដាក់បញ្ហាជំងឺឆ្លងនានា ជាពិសេសជំងឺឆ្លងថ្មីអឹមផក​ ដែលក្រសួងសុខាភិបាលបានជូនដំណឹង។

សូមជម្រាបថា​ នាយកដ្ឋាន​ មិនទាន់រកឃេីញករណីជំងឺ​ អឹមផក​ (mpox) ប្រភេទថ្មី​ Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡេីយទេ​។ បច្ចុប្បន្ន​នាយកដ្ឋានកំពុងតាមដានយ៉ាងសកម្មតាមព្រំដែន​ ចេញ-ចូល​ ទាំងអស់​ និងទូទាំងផ្ទៃប្រទេស​ ។ សូមបងប្អូនរាយការណ៍ជាបន្ទាន់មកលេខ​ ១១៥​ បេីជួបករណីសង្ស័យ​ អឹមផក​ ។

...

សូមបញ្ជាក់ថា​ ចាប់ពីឆ្នាំ២០២៣​ ដល់​ឆ្នាំ២០២៤​ នាយកដ្ឋានធ្លាប់​ បានរកឃេីញជំងឺអឹមផកប្រភេទចាស់​ (Clade 2) ចំនួន២០​ករណី​ សុទ្ធតែភេទប្រុស​ និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បេីយទាំងអស់​ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print