ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ (ប្រើមួកការពារវា ..;យ និងធា ..;ក់ ប្លន់យកម៉ូតូ) ប្រព្រឹត្តល្មើសនៅចំណុចផ្លូវកប់ស្រូវ ស្ថិតនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រហែល ០៤ និង ៣០នាទី ទៀបភ្លឺ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ផុន ភ័ក្រ្តា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលលេខ២៥១ ផ្លូវបេតុង ស្ថិតនៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។
២-ឈ្មោ គង់ សាដូ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
៣-ឈ្មោ មន បញ្ញា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
៤-ឈ្មោ ហួត ដាវី ហៅ វីត ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន មានទីលំនៅ ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌកំបូល។
៥-ឈ្មោះ តិច លីហួរ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលលេខ២៥៣ ផ្លូវផ្សាររំចេក ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល (ផ្តល់មធ្យោបាយ)។
វត្ថុតាងចាប់យកបាន៖ ម៉ូតូ ០៣គ្រឿង (ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 (ជារបស់ជនរងគ្រោះ), ម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០២៤ ពណ៌លឿងលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1KX-2932 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស), ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)។ សម្ភារបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី៕អរុណរះ