មានជនខិលខូចបានក្លែងបន្លំបង្កើតគណនីតេឡេក្រាមដោយប្រើឈ្មោះ និងរូបថត លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងស្ដីពីការប្រុងប្រយ័ត្នចំពោះករណីមានជនខិលខូចបានក្លែងបន្លំបង្កើតគណនីតេឡេក្រាមដោយប្រើឈ្មោះ និងរូបថត លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច !

ដើម្បីចៀសវាងពីការបោកប្រាស់ និងខាតបង់ផលប្រយោជន៍ សូមសាធារណជបមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានផ្សេងៗ និងសូមមេត្តាជឿជាក់តែលើព័ត៌មានដែលបានផ្សព្វផ្សាយចេញពីប្រភពច្បាស់លាស់និងសូមតាមដានព័ត៌មានអំពីក្រសួងអធិការកិច្ចតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការខាងលើ។

ក្រសួងអធិការកិច្ចសូមថ្កោលទោសចំពោះរាល់ការក្លែងបន្លំគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួង និងរបស់ លោករដ្ឋមន្ត្រី ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធបន្តចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមានឱ្យបានម៉ឺងម៉ាត់និងឆាប់បំផុត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print