នគរបាលខេត្តបន្ទាយមានជ័យចុះអនុវត្តច្បាប់ចរាចរណ៍ឃាត់រថយន្តដឹកទំនិញសំពីងសំពោង៨គ្រឿងជាដើមចមបង្កគ្រោះថ្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តដឹកទំនិញសំពីងសំពោងចំនួន៨គ្រឿងដឹកផ្ទុកល្មើសច្បាប់ចរាចរណ៍ផ្លូវគោកធ្វើដំណើរលើផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ រងការឃាត់និងពិន័យតាមច្បាប់ពីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យគ្រាដែលការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកកំពុងតែអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងគោលបំណងឱ្យអ្នកបើបរយានយន្តគ្រប់ប្រភេទគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍និងចូលរួមការពារកាត់បន្ថយគ្រោះថ្នាក់អាយុជីវិតពលរដ្ឋតាមរយៈនៃការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

...

សេចក្តីរាយការណ៍ឱ្យដឹងពីការយាល័យនគរបាលចរាចរណ៍ខេត្តឱ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះនៅខេត្តបន្ទាយមានជ័យបញ្ហាគ្រោះថ្នាក់ចរាចរណ៍មិនមានកើតឡើងនោះទេ បើប្រៀបធៀបសប្តាហ៍មុនៗអត្រាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបង្កឱ្យអ្នករងរបួសឬស្លាប់ជាបន្តបន្ទាប់។ ការដឹកទំនិញសំពីងសំពោងនោះដែរ ត្រូវគេមើលឃើញថាក៏ជាដើមចមបង្កឱ្យកើតឡើងគ្រោះថ្នាក់ចរាចរណ៍។ អត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ចុងសប្តាហ៍ចុងក្រោយមានការថយចុះបែបនេះក្រោយពីវិធានការណ៍រិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដាក់អនុវត្តក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយគេសង្កេតឃើញអ្នកបើកបរយានយន្តគ្រប់ប្រភេទមួយចំនួនធំ ត្រូវគេមើលឃើញថាបានយល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែមានការកើនឡើង។

ការឃាត់រថយន្តដឹកទំនិញសំពីងសំពោង៨គ្រឿងខាងលើត្រូវបានលោកវរសេនីយ៍ត្រី សួន នីប៉ូ នាយរងការិយាល័យចរាចរណ៍ខេត្តប្រាប់ឱ្យដឹងថា ធ្វើឡើងមានរយៈពេល២ថ្ងៃចុងក្រោយនេះនៅថ្ងៃទី២និងទី៣ ខែសីហា ឆ្នាំ២០១៦។ ម្ចាស់រថយន្តបើកល្មើសច្បាប់ចរាចរណ៍ ក៏បានអប់រំនិងឱ្យធ្វើកិច្ចសន្យាហើយពិន័យជាទឹកប្រាក៥ម៉ឺនរៀលក្នុងរថយន្ត១គ្រឿងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកត្រង់មាត្រា៨ ចំណុច៧ ៕

IMG_7543 IMG_7545 IMG_7548 IMG_7558 IMG_7556 IMG_7551 IMG_7546 IMG_7547

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print