Ben Yedder បដិសេធសំណើរបស់ក្រុមកាំភ្លើងធំ ហើយទៅចូលរួមក្រុម Sevilla របស់អេស្ប៉ាញវិញ

ចែករំលែក៖

លោក Pascal Dupraz គ្រូបង្វឹក របស់ក្រុម Toulouse បានបង្ហើបឲ្យដឹងថា កីឡាករ Wissam Ben Yedder បដិសេធ សំណើរសុំទិញរបស់ក្រុមកាំភ្លើងធំ Arsenalហើយជ្រើសរើសក្រុមSevillaជំនួសវិញ។

...

ខ្សែប្រយុទ្ធ Ben Yedder ទើបតែចុះ កុងត្រាលេងឲ្យក្រុម Sevilla រយៈពេល ៥ឆ្នាំដើម្បីទៅជំនួសតំណែងខ្សែប្រយុទ្ធ បារាំង Kevin Gameiro ដែលបានផ្ទេរទៅ លេងឲ្យក្រុម Atletico Madrid។ កីឡាករ Ben Yedder ស៊ុតបាល់បាន១៧គ្រាប់នៅក្របខ័ណ្ឌកំពូលរបស់បារាំងកាលពីរដូវ កាលមុនជួយក្រុម Toulouse រួចផុតពីតំបន់គ្រោះថ្នាក់តែ១ពិន្ទុប៉ុណ្ណោះ ។

លោក Pascal Dupraz បានថ្លែងថា “កីឡាករ Ben Yedder អាចផ្លាស់ទៅលេង ឲ្យក្រុមកាំភ្លើងធំ Arsenal របស់អង់គ្លេស តែគាត់បែរជាសម្រេចចិត្តជ្រើសរើសយកក្លិបSevilla។ ខ្ញុំគិតថា Sevillaគឺជាជម្រើស ល្អសម្រាប់គាត់ ព្រោះ Sevilla ក៏ជាក្លិបធំ មួយនៅអឺរ៉ុបដែរហើយរូបគាត់ក៏ជាជម្រើសដែលនឹងត្រូវទៅជំនួសតំណែងរបស់កីឡាករ Gameiro”។

ចំណែកកីឡាករវ័យ២៥ឆ្នាំ Wissam Ben Yedder ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្លិប Toulouse ពិសេសគ្រូបង្វឹក Pascal Dupraz ក្រោយពេលចុះកុងត្រាជា មួយនឹងក្រុម Sevilla ដោយជោគជ័យរួច ៕

175099-large

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print