​រថយន្ត​ម៉ាក​HILUX​Rallyបេីកបុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​

ចែករំលែក៖

​ ភ្នំពេញ​៖ បុរស​ម្នាក់​បេីក​រថយន្ត​HILUX Rally មួយគ្រឿង​សង្ស័យ​​ស្រវឹង​ក៍ជ្រុល​ចង្កូត​ទៅ​បុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យ​បាក់​រលំ​រងការ​ខូចខាត​ ។
​ ហេតុការណ៍​នេះ​ដែរ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​ ៨និង​៣០នាទីយប់​ ថ្ងៃ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០២៤​ជិត​ស្ថាន​ទូត​ជប៉ុន​ផ្លូវ​ព្រះ​នរោត្តម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​។
​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ អោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ បុរស​ម្នាក់​បេីក​រថយន្ត​ ម៉ាក​ HILUX​ ​Rallyពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BO 1189 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ព្រះ​នរោត្តម​ទិសដៅ​ ពី​ត្បូង​ទៅ​ជេីង​ លុះ​មក​ដល់​ចំនុច​កេីត​ ដោយ​សង្ស័យ​ថា​អ្នក​បេីក​បរ​ស្រវឹង​ ទើប​ធ្វើ​ឲ្យ​​រថយន្តរេ​ចង្កូត​ជ្រុល​ទៅ​បុុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​បាក់​ខ្ទាត់​ទៅ​ចូល​ផ្លូវ​ម្ខាងទៀត​អស់​ចំនួន​១កង់​ ព្រម​ទាំង​ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​និង​បែក​កង់​មុខ​ចំហៀង​ខាង​ឆ្វេង​​ ហើយ​បេីក​ទៅមុខ​ប្រហែល​១០០ម៉ែត្រ​ទេីប​ឈប់​អែប​គៀន​ផ្លូវ​តែ​ម្តង​ ។
​ ករណី​នេះ​ផងដែរ​មិន​មាន​គ្រោះ​ដល់​មនុស្ស​នោះ​ទេ​ តែអ្នក​បេីក​បរ​ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន​ ។
​ ក្រោយ​ពេល​កេីតហេតុ​ អ្នក​បេីក​បរ​និង​​រថយន្ត​ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​ នៅ​ពេល​ក្រោយ​ ៕ដោយ៖ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print