ក្រុមម្ចាស់ផ្ទះ Las Palmas បាននាំមុខមុនពេលប្រកួតត្រឹម៥នាទីប៉ុណ្ណោះ នៅពេលដែលខ្សែប្រយុទ្ធស្កុតឡេន Oli McBurnie បានបញ្ជូនបាល់ឲ្យកីឡាករវ័យក្មេង Alberto Moleiro ស៊ុតបញ្ចូលទីបានសម្រេច។
ក្រុមភ្ញៀវ Real Madrid បានតាមស្មើវិញ នៅពេលដែល Vinicius Jr ស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៦៩ បន្ទាប់ពី Alex Suarez ត្រូវបានពិន័យដោយបាល់ប៉ះដៃ។
លទ្ធផលនេះបានពង្រីកកំណត់ត្រាក្លឹបមិនដែលចាញ់របស់ពួកគេដល់៣៥ប្រកួតនៅ La Liga។ Real Madrid ដែលនៅឆ្ងាយពីការធ្វើបានល្អបំផុតរបស់ពួកគេមានឱកាសឈ្នះដោយកីឡាករ Endrick និង Kylian Mbappe ស៊ុតចំគោលដៅ ប៉ុន្តែនៅតែមិនអាចជួយក្រុមឈ្នះបាន។
Mbappe មិនទាន់រកគ្រាប់បាល់បាននៅឡើយទេក្នុងការប្រកួត La Liga ទាំងបីរបស់គេចាប់តាំងពីផ្ទេរពី Paris St-Germain។ បច្ចុប្បន្ន Real Madrid ឈរនៅលេខរៀងទី៥ ក្នុងតារាង La Liga ដោយមាន៥ ពិន្ទុពីការប្រកួត៣លើកតាមពីក្រោយក្រុមកំពូលតារាង Barcelona ដែលមាន៩ពិន្ទុ ៕ (រូបភាព ៖ BBC Sport/Reuters/CNA)