ម្ចាស់ជើងឯក La Liga Real Madrid បានត្រឹមស្មើជាមួយ Las Palmas

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះ Las Palmas បាននាំមុខមុនពេលប្រកួតត្រឹម៥នាទីប៉ុណ្ណោះ នៅពេលដែលខ្សែប្រយុទ្ធស្កុតឡេន Oli McBurnie បានបញ្ជូនបាល់ឲ្យកីឡាករវ័យក្មេង Alberto Moleiro ស៊ុតបញ្ចូលទីបានសម្រេច។

ក្រុមភ្ញៀវ Real Madrid បានតាមស្មើវិញ នៅពេលដែល Vinicius Jr ស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៦៩ បន្ទាប់ពី Alex Suarez ត្រូវបានពិន័យដោយបាល់ប៉ះដៃ។

លទ្ធផលនេះបានពង្រីកកំណត់ត្រាក្លឹបមិនដែលចាញ់របស់ពួកគេដល់៣៥ប្រកួតនៅ La Liga។ Real Madrid ដែលនៅឆ្ងាយពីការធ្វើបានល្អបំផុតរបស់ពួកគេមានឱកាសឈ្នះដោយកីឡាករ Endrick និង Kylian Mbappe ស៊ុតចំគោលដៅ ប៉ុន្តែនៅតែមិនអាចជួយក្រុមឈ្នះបាន។

...

Mbappe មិនទាន់រកគ្រាប់បាល់បាននៅឡើយទេក្នុងការប្រកួត La Liga ទាំងបីរបស់គេចាប់តាំងពីផ្ទេរពី Paris St-Germain។  បច្ចុប្បន្ន Real Madrid ឈរនៅលេខរៀងទី៥ ក្នុងតារាង La Liga ដោយមាន៥ ពិន្ទុពីការប្រកួត៣លើកតាមពីក្រោយក្រុមកំពូលតារាង Barcelona ដែលមាន៩ពិន្ទុ ៕ (រូបភាព ៖ BBC Sport/Reuters/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print