យុវជន​ខ្មែរ​ម្នាក់​បើក​រថយន្ត​ស៊ី​រ៉ែ​ន ដឹកបារី​ឆ្លងដែនខុសច្បាប់​ជាង​៦០០០​កញ្ចប់​ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្រះកែវថៃ៖ សេចក្ដីរាយការពីស្រុកខ្លងហាត
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ថាយុវជនខ្មែរម្នាក់បានបើករថយន្ត​សង្ស័យ​មួយ​គគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ក​.៨៣៤៦ ស្រះកែវ បើក​ចេញពី​ផ្សារ​បាន​ខៅ​ឌិន ចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ Ban Khao Din ឆ្ពោះទៅកាន់ ស្រុក​ខ្លោង​ហាត ពេល​ចុះ​ទៅ​ដល់​ចំណុច​ត្រួតពិនិត្យ​រួម មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ទើប​ដឹង​ថា​ឈ្មោះសេង ពៅ អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នកបើកបរ ។ ត្រួតពិនិត្យ​រកឃើញ​ប្រអប់​ក្រដាស​ពណ៌​ត្នោត​ចំនួន​១០​ប្រអប់ និង​ប្រអប់​ក្រដាស​ពណ៌​ស​ចំនួន​០២​ រុំក្នុងថង់ប្លាស្ទិកពណ៌ក្រហម។ លាក់ទុកក្នុងរថយន្ត និងស្តុប ពេល​បើក​ទៅ​រក​ឃើញ​ថា នៅ​ក្នុង​ប្រអប់​ក្រដាស​កាតុង​ទាំង​១២ មាន​លាក់​បារី​បរទេស​សរុប​៦០០​ដុំ ឬ​៦០០០​កញ្ចប់ ទើប​ឃាត់ខ្លួន​បាន ហើយ​បារី​រួម​ទាំង​រថយន្ត​ដែល​រឹបអូស​បាន​ត្រូវ​បាន​ដកហូត​យក​ទៅ​រក្សា​ទុក ។ ប៉ូលិសប៉ុស្តិ៍ខេត្ត​ស្រះកែវ​នឹង​បន្ត​កាត់ទោស​និង​ស៊ើបអង្កេត​និង​ពង្រីក​លទ្ធផល​ដល់​អ្នក​ពាក់ព័ន្ធ​នឹង​ចលនា​នេះ​។ មន្ត្រី​រដ្ឋាករ​ខេត្ត​ស្រះកែវ​បាន​បង្ហើប​ថា លោកសេង ពៅ ដែល​ត្រូវ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​របស់​ខ្លួន ច្បាប់​ពន្ធ​អាករ​ឆ្នាំ ២០១៧ ដែល​មាន​តម្លៃ​ផាក​ពិន័យ​ខ្ពស់​ដល់​ទៅ ៤,២ លាន​បាត ហើយ​ត្រូវ​កាត់​ទោស​តាម ច្បាប់អន្តោប្រវេសន៍ផងដែរ។
ទាក់ទិននិងបញ្ហាខាងលើអ្នកព័ត៏មានយើងមិនទាន់សុំការបំភ្លឺបានពីរមន្ត្រីកុងស៊ុកម្ពុជាប្រចាំខេត្តស្រះកែវនៅឡើយ ព្រោះកន្លងមកអ្នកសារព័ត៏មានយើងបានសុំលេខទូរសព្ទពីរមន្ត្រី
កុងស៊ុលកម្ពុជាប្រចាគប្រទេសថៃដែរតែមន្ត្រីរួបនោះមិនបានឲ្យឡើយ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print