ខេត្តស្រះកែវថៃ៖ សេចក្ដីរាយការពីស្រុកខ្លងហាត
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ថាយុវជនខ្មែរម្នាក់បានបើករថយន្តសង្ស័យមួយគគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ទឹកមាស ពាក់ស្លាកលេខ ក.៨៣៤៦ ស្រះកែវ បើកចេញពីផ្សារបានខៅឌិន ចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ Ban Khao Din ឆ្ពោះទៅកាន់ ស្រុកខ្លោងហាត ពេលចុះទៅដល់ចំណុចត្រួតពិនិត្យរួម មន្ត្រីជំនាញបានចុះទៅស្រាវជ្រាវទើបដឹងថាឈ្មោះសេង ពៅ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ ។ ត្រួតពិនិត្យរកឃើញប្រអប់ក្រដាសពណ៌ត្នោតចំនួន១០ប្រអប់ និងប្រអប់ក្រដាសពណ៌សចំនួន០២ រុំក្នុងថង់ប្លាស្ទិកពណ៌ក្រហម។ លាក់ទុកក្នុងរថយន្ត និងស្តុប ពេលបើកទៅរកឃើញថា នៅក្នុងប្រអប់ក្រដាសកាតុងទាំង១២ មានលាក់បារីបរទេសសរុប៦០០ដុំ ឬ៦០០០កញ្ចប់ ទើបឃាត់ខ្លួនបាន ហើយបារីរួមទាំងរថយន្តដែលរឹបអូសបានត្រូវបានដកហូតយកទៅរក្សាទុក ។ ប៉ូលិសប៉ុស្តិ៍ខេត្តស្រះកែវនឹងបន្តកាត់ទោសនិងស៊ើបអង្កេតនិងពង្រីកលទ្ធផលដល់អ្នកពាក់ព័ន្ធនឹងចលនានេះ។ មន្ត្រីរដ្ឋាករខេត្តស្រះកែវបានបង្ហើបថា លោកសេង ពៅ ដែលត្រូវកាត់ទោសពីបទឧក្រិដ្ឋរបស់ខ្លួន ច្បាប់ពន្ធអាករឆ្នាំ ២០១៧ ដែលមានតម្លៃផាកពិន័យខ្ពស់ដល់ទៅ ៤,២ លានបាត ហើយត្រូវកាត់ទោសតាម ច្បាប់អន្តោប្រវេសន៍ផងដែរ។
ទាក់ទិននិងបញ្ហាខាងលើអ្នកព័ត៏មានយើងមិនទាន់សុំការបំភ្លឺបានពីរមន្ត្រីកុងស៊ុកម្ពុជាប្រចាំខេត្តស្រះកែវនៅឡើយ ព្រោះកន្លងមកអ្នកសារព័ត៏មានយើងបានសុំលេខទូរសព្ទពីរមន្ត្រី
កុងស៊ុលកម្ពុជាប្រចាគប្រទេសថៃដែរតែមន្ត្រីរួបនោះមិនបានឲ្យឡើយ៕